Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយយកបានទឹកដី ៦០០០ គីឡូម៉ែត្រការ៉េ វិញ ពី រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៦០០០គីឡូម៉ែត្រការ៉េពីរុស្ស៊ី ក្នុងការវាយប្រហារតបត ក្នុងខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

លោក Zelensky បានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា “ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនចំនួន ៦០០០ គីឡូម៉ែត្រការ៉េនៅភាគខាងកើត និងខាងត្បូង ហើយយើងកំពុងបន្តទៅមុខទៀត”។

ស្របពេលជាមួយគ្នានោះដែរ អ្នក​នាំ​ពាក្យសេវាចារកម្ម​យោធា​អ៊ុយក្រែន​ បានអះអាង​ថា ទាហាន​រុស្ស៊ី ​កំពុង​ចុះចាញ់ជាទ្រង់ទ្រាយធំ ដោយសារពួកគេ​យល់ដឹងពី​ស្ថានភាព គ្មានសង្ឃឹមឈ្នះ។

ចំណែក បើយោងតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovich, មានអ្នកទោសសង្រ្គាមច្រើននាក់ណាស់ ប្រទេសនេះអស់កន្លែងដាក់ពួកគេហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Arestovich មិនបានបញ្ជាក់ចំនួនអ្នកទោសរុស្ស៊ីទេ ប៉ុន្តែ និយាយថា ពួកគេនឹងត្រូវដោះដូរជាមួយទាហានអ៊ុយក្រែនដែលឃុំឃាំងដោយទីក្រុងមូស្គូ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovich

ការរបូតទឹកដីនេះ បានកត់សម្គាល់ជាបរាជ័យដ៏ធំបំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីកងទ័ពរបស់ខ្លួនត្រូវបានជំរុញឲ្យចេញពីទីក្រុង កៀវ នៅថ្ងៃដំបូងនៃការលុកលុយរបស់ខ្លួន នៅថ្ងៃទី២៤ខែកុម្ភៈ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ី ពន្យល់មូលហេតុ នៃការដកទ័ពចេញពីទីតាំងជាច្រើននៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម