Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសត្រូវចាក់វ៉ាក់សាំងដល់ប្រជាជន ២ លាននាក់ក្នុងមួយសប្តាហ៍ដើម្បីការពារកូវីដរលកទី ៣ និងវីរុសក្លាយពូជថ្មី

បានផុស

នៅ

ការសិក្សាដោយសាលាអនាម័យ និងវេជ្ជសាស្ត្រ (LSHTM) នៃទីក្រុងឡុងដ៍បានឲ្យដឹងថា ចក្រភពអង់គ្លេសត្រូវតែចាក់វ៉ាក់សាំងឲ្យមនុស្ស ២ លាននាក់ក្នុងមួយសប្តាហ៍ដើម្បីចៀសវាងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ រលកទី ៣ និងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីផងដែរ ។

ការសិក្សានេះបាននិយាយថា “បន្ទាប់ពីប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសអង់គ្លេសត្រូវបានគេព្រមានថា ពួកគេអាចត្រូវបានគេដាក់ចូលក្នុងវិធានការរឹតត្បិតថ្នាក់ទី ៤ ក្នុងគោលបំណងគ្រប់គ្រងវីរុសក្លាយពូជប្រភេទថ្មីនេះ បុគ្គលចំនួន ២ លាននាក់ដែលបានចាក់វ៉ាក់សាំងក្នុងមួយសប្តាហ៍គឺជាសេណារីយ៉ូតែមួយគត់ដែលយើងបានពិចារណាដើម្បីកាត់បន្ថយបន្ទុកការសង្គ្រោះបន្ទាន់ខ្ពស់បំផុតនៅក្រោមកម្រិតឆ្លង និងស្លាប់នៅរលកដំបូង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សានេះបន្តថា “ក្នុងករណីដែលគ្មានការចាក់វ៉ាក់សាំងច្រើន ករណីឆ្លង ការចូលព្យាបាលនៅមន្ទីរពេទ្យ ការសង្គ្រោះបន្ទាន់ និងការស្លាប់ក្នុងឆ្នាំ ២០២១ អាចលើសពីចំនួនដែលកើតមាននៅឆ្នាំ ២០២០” ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីចុងសប្តាហ៍បាននិយាយថា ចក្រភពអង់គ្លេសនឹងចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Oxford-AstraZeneca ចាប់ពីថ្ងៃទី ៤ ខែមករា ដោយរំពឹងថានឹងមានការយល់ព្រមពីនិយតករវេជ្ជសាស្ត្ររបស់ប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។

នៅដើមខែនេះចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ។

ទន្ទឹមនោះរដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនចំនួន ៦០ ម៉ឺននាក់នៅចក្រភពអង់គ្លេសបានទទួលការចាក់វ៉ាក់សាំងកូវីដដូសដំបូងរបស់ក្រុមហ៊ុន Pfizer-BioNTech ចាប់តាំងពីការចាប់ផ្តើមចាក់ថ្នាំបង្ការ ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ចក្រភពអង់គ្លេសមានការស្លាប់ដោយសារជំងឺកូវីដ ១៩ ជាង ៧១,០០០ នាក់ ហើយបានកត់ត្រាករណីឆ្លងជំងឺនេះជាង ២.៣ លានករណីគិតត្រឹមល្ងាចថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ អង់គ្លេសប្រមែប្រមូលគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ

ចុចអាន ៖ EU ចោទថា រុស្សុីកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីឲ្យវ៉ាក់សាំងរបស់ខ្លួនលក់ដាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១២ នាទី មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

សេដ្ឋកិច្ច១៧ នាទី មុន

៣ខែ ដើមឆ្នាំ២០២៤ ថៃ ទាញទេសចរបរទេសបាន៩.៤លាននាក់ កើបលុយ ១២.៤ពាន់លានដុល្លារ

ព័ត៌មានជាតិ៤៨ នាទី មុន

ហាងឆេង​ស្វាយទុំតាមផ្សារ​ បើផ្លែធំល្អ​​អាចលក់បានដល់ ៤ ៥០០ រៀលក្នុងមួយគីឡូនៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

កូរ៉េខាងត្បូង ប្រាប់មូលហេតុដែល កូរ៉េខាងជើង បាញ់មីស៊ីលឥតល្ហែបែបនេះ

កីឡា១ ម៉ោង មុន

ធ្លាប់ជួបបញ្ហាធ្ងន់ធ្ងរ ធន់ ចាន់តាក់ នៅតែតស៊ូក្នុងអាជីពប្រដាល់

Sokha Hotels

ព័ត៌មានពេញនិយម