ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ទីតាំងធ្វើទារុណកម្មយ៉ាងតិច ១០ កន្លែង ត្រូវបានរកឃើញក្នុងតំបន់ ទើបរំដោះបាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ទីតាំងយ៉ាងតិច ១០កន្លែង ត្រូវបានគេរកឃើញនៅក្នុងតំបន់ Kharkiv ភាគខាងកើតដែលទើបរំដោះបាន ហើយទីនោះជាកន្លែងដែលលោកជឿថា ត្រូវបានប្រើប្រាស់ដើម្បីធ្វើទារុណកម្ម។

លោក Zelensky បាននិយាយនៅក្នុងវីដេអូ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១៧ខែកញ្ញាថា ស្ថានីយ៍រថភ្លើងមួយ គឺស្ថិតក្នុងចំណោមកន្លែងធ្វើទារុណកម្ម។ លោកក៏បានលើកឡើងផងដែរថា ឧបករណ៍ឆក់សម្រាប់ធ្វើទារុណកម្ម ត្រូវបានរកឃើញ។
លោកប្រធានាធិបតី បានថ្កោលទោសរុស្ស៊ី ដោយនិយាយថា ការធ្វើទារុណកម្ម ហាក់ដូចជាបានប្រព្រឹត្តឡើងយ៉ាងទូលំទូលាយ នៅក្នុងទឹកដីដែលកាន់កាប់ដោយកងកម្លាំងទីក្រុងមូស្គូ។

អាជ្ញាធរអ៊ុយក្រែន បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីកន្លែងបញ្ចុះសពដ៏ធំ ត្រូវបានរកឃើញនៅក្នុងទីក្រុងសំខាន់ Izyum នៃតំបន់ Kharkiv។
គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមយកភាគច្រើននៃតំបន់ភាគខាងកើតមកវិញ ហើយកំពុងបង្កើនការវាយលុករបស់ខ្លួននៅភាគខាងត្បូងជាបន្តទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ពូទីន ព្រមានឆ្លើយតបធ្ងន់ធ្ងរជាងមុន បើ អ៊ុយក្រែន នៅតែបន្តវាយបក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


