ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ រុស្ស៊ី បាញ់ស្រោចដូចគ្រាប់ភ្លៀង លើភូមិដែល អ៊ុយក្រែន ទើបរំដោះបាន
ក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកវីដេអូគួរឲ្យរន្ធត់មួយ ដែលបង្ហាញពីរុស្ស៊ី បាញ់ស្រោចដូចគ្រាប់ភ្លៀង លើភូមិមួយរបស់ អ៊ុយក្រែន ដោយកម្ទេចអគារ និងភ្លឺពេញផ្លូវ។

អ៊ុយក្រែនអះអាងថា ភូមិ Ozerne ដែលទើបរំដោះបានក្នុងទីក្រុង Donetsk ត្រូវបានកំណត់គោលដៅដោយកងកម្លាំងវិមានក្រឹមឡាំង ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ទីក្រុងកៀវ បើកការវាយបកដូចផ្លេកបន្ទោរ ដណ្តើមទឹកដីមកវិញ។

ក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកវីដេអូកាលពីថ្ងៃអង្គារទី ២០ខែកញ្ញា ដោយនិយាយថា “គ្រាប់កាំភ្លើង 9M22S របស់រុស្ស៊ី បានធ្លាក់លើភូមិ Ozerne ដែលទើបរំដោះបានក្នុងតំបន់ Donetsk”។
Ozerne គឺជាភូមិមួយនៅក្រុង Bakhmut Raion ក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។

វីដេអូនេះ ត្រូវបានបញ្ចេញ មុនពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសពីការកែនទ័ពមួយផ្នែកក្នុងប្រទេសរុស្ស៊ី ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានជិតដល់ខែទី៧។
សុន្ទរកថារបស់លោក ពូទីន ទៅកាន់ជនរួមជាតិ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន បានប្រកាសផែនការរៀបចំការបោះឆ្នោតដើម្បីក្លាយជាផ្នែកនៃប្រទេសរុស្ស៊ី។

កិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយវិមានក្រឹមឡាំង ដើម្បីលេបយកតំបន់ចំនួន៤ អាចកំណត់ជាដំណាក់កាលកាន់តែសំខាន់សម្រាប់ទីក្រុងមូស្គូក្នុងសង្រ្គាម បន្ទាប់ពីអ៊ុយក្រែនទទួលជោគជ័យនៅលើសមរភូមិ។
ការបោះឆ្នោតប្រជាមតិ នឹងចាប់ផ្តើមនៅថ្ងៃសុក្រក្នុងតំបន់ Luhansk, Kherson និងផ្នែកមួយដែលគ្រប់គ្រងដោយរុស្ស៊ីគឺ Zaporizhzhia និង Donetsk៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត រុស្ស៊ី បង្ហាញចំនួនទាហានរបស់ខ្លួន ស្លាប់នៅអ៊ុយក្រែន ហើយ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


