ព័ត៌មានអន្ដរជាតិ
អាមេរិក មានផែនការរួចហើយ បើរុស្ស៊ី បាញ់នុយក្លេអ៊ែរ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មានផែនការរួចហើយ សម្រាប់ប្រតិកម្មចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ី ប៉ុន្តែនឹងមិនបង្ហាញព័ត៌មានលម្អិតឡើយ។

លោក Blinken បាននិយាយក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “60 Minutes” របស់ទូរទស្សន៍ CBS News កាលពីចុងសប្តាហ៍ថា ប្រសិនបើរុស្ស៊ី ដាក់ពង្រាយអាវុធបរមាណូនៅលើសមរភូមិមែននោះ ផលវិបាកពិតជារន្ធត់ណាស់ ហើយយើងនឹងបង្ហាញឲ្យឃើញច្បាស់។ សារនេះត្រូវបានផ្ញើទៅថ្នាក់ដឹកនាំរុស្ស៊ីជាសាធារណៈ និងឯកជន។
លោកបានព្រមានថា “ខ្ញុំនឹងមិនបញ្ជាក់ថា តើផលវិបាកគឺជាអ្វីនោះទេ។ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នឹងមានផលប៉ះពាល់ជាមហន្តរាយសម្រាប់ប្រទេសដែលប្រើប្រាស់វា ហើយក៏សម្រាប់ប្រទេសជាច្រើនទៀតផងដែរ”។

លោក Blinken បានធ្វើអត្ថាធិប្បាយបែបនេះ ឆ្លើយតបទៅការកត់សម្គាល់កាលពីសប្តាហ៍មុនដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា កំពុងព្យាយាមបែងចែកប្រទេសរុស្ស៊ី ហើយនិយាយថា ទីក្រុងមូស្គូនឹងប្រើប្រាស់ឧបករណ៍ទាំងអស់ ដើម្បីទប់ស្កាត់លទ្ធផលនោះ។
ស្របពេលជាមួយគ្នានោះ លោក Blinken ក៏បានជំរុញផងដែរ ឲ្យរុស្ស៊ី ទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត ដោយការដកទ័ពចេញពីអ៊ុយក្រែន។ លោកនិយាយថា “ប្រសិនបើរុស្ស៊ីឈប់ប្រយុទ្ធ សង្គ្រាមនឹងបញ្ចប់។ បើអ៊ុយក្រែនឈប់ប្រយុទ្ធ អ៊ុយក្រែននឹងចប់”។

ប្រទេសលោកខាងលិច នៅតែបន្តផ្តល់អាវុធដល់អ៊ុយក្រែនដោយហៅវាថា ជាវិធានការចាំបាច់ដើម្បីជួយទីក្រុងកៀវ កម្ចាត់កងកម្លាំងរុស្ស៊ីនៅលើសមរភូមិ។
ដោយឡែកលោក Putin បាននិយាយនៅក្នុងសុន្ទរកថា កាលពីសប្តាហ៍មុនថា កងកម្លាំងរុស្ស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងម៉ាស៊ីនយោធាលោកខាងលិចទាំងមូល នៅអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ស្ថានការណ៍នៅរុស្ស៊ីកំពុងក្តៅ! បាញ់សម្លាប់រង្គាលក្នុងសាលា, បាញ់មេបញ្ជាការកែនទាហាន និងបាតុករដុតខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


