ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញចំនួនទាហាន ដែលខ្លួនកែនបាន ទៅប្រយុទ្ធនៅ អ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergey Shoigu បានប្រកាសក្នុងសន្និសីទមួយកាលពីថ្ងៃអង្គារទី០៤ខែតុលាថា ផែនការកែនទាហានរបស់រុស្ស៊ីគឺ សម្រេចបានជាងពីរភាគបីហើយ។

ប្រមុខក្រសួងការពារជាតិរូបនេះនិយាយថា រហូតមកដល់ពេលនេះ មានមនុស្សជាង ២០០ ០០០នាក់ហើយ ត្រូវបានបន្ថែមចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលពួកគេទាំងអស់កំពុងស្ថិតនៅក្រោមការបណ្តុះបណ្តាលចាំបាច់។
ស្របពេលជាមួយគ្នានោះដែរ លោក Shoigu បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ឧបករណ៍ចាំបាច់ទាំងអស់ទៅឲ្យទាហានដែលកែនបាន ហើយដាក់ពង្រាយពួកគេទៅកាន់ទីតាំងយោធា។

លោករដ្ឋមន្ត្រីបន្ថែមថា ក៏មានអ្នកស្ម័គ្រចិត្តមួយចំនួនធំ ទៅបង្ហាញខ្លួននៅគណៈបញ្ជាការយោធាក្នុងគោលបំណងចូលបម្រើកងទ័ពផងដែរ ហើយបានសង្កត់ធ្ងន់ថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃចំពោះសំណើនីមួយៗដោយប្រុងប្រយ័ត្ន និងមិនត្រូវបដិសេធនរណាម្នាក់ឡើយ លុះត្រាតែមានហេតុផលជាក់ស្តែង។
លោកក៏បានពន្យល់ផងដែរថា អ្នកទាំងឡាយណាដែលត្រូវបានកោះហៅឲ្យចូលបម្រើការ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ នឹងត្រូវបញ្ជូនឲ្យទៅចូលរួមតែក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅប្រទេសអ៊ុយក្រែនប៉ុណ្ណោះ បន្ទាប់ពីពួកគេបញ្ចប់ការហ្វឹកហ្វឺន និងអភិវឌ្ឍសមត្ថភាពប្រយុទ្ធជាមួយអង្គភាព។

ដើម្បីពន្លឿនដំណើរការហ្វឹកហ្វឺន លោករដ្ឋមន្ត្រីបានបញ្ជាឲ្យមេបញ្ជាការ ផ្តល់ការបណ្តុះបណ្តាលបន្ថែម ក្រោមការណែនាំរបស់មន្រ្តីដែលមានបទពិសោធន៍ប្រយុទ្ធ។
គួរបញ្ជាក់ជាថ្មី ក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី២១ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការកែនទ័ពមួយផ្នែក ដោយស្វែងរកទាហានបម្រុងចំនួន ៣០០ ០០០នាក់ ដើម្បីចូលរួមក្នុងជម្លោះយោធាដែលកំពុងបន្តជាមួយអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រថភ្លើងដឹកឧបករណ៍យោធា ចេញពីអង្គភាពអាវុធនុយក្លេអ៊ែររុស្ស៊ី ធ្វើដំណើរទៅសមរភូមិជួរមុខនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


