ព័ត៌មានអន្ដរជាតិ
អង់គ្លេស ដាក់បន្ថែមប្រព័ន្ធការពារមីស៊ីលនៅប្រទេសជាប់ព្រំដែន អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសគ្រោងនឹងបន្ថែមការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Sky Saber នៅក្នុងប្រទេសប៉ូឡូញដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន ។

លោក Wallace បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Zamosc របស់ប្រទេសប៉ូឡូញថា “យើងបានសម្រេចចិត្តពង្រីក និងបន្ថែមការដាក់ពង្រាយប្រព័ន្ធប្រឆាំងយន្តហោះរយៈចម្ងាយមធ្យមរបស់យើង ដើម្បីធានាថា ប្រទេសប៉ូឡូញមិនស្ថិតក្នុងគ្រោះថ្នាក់ នៅពេលដែលជួយអ៊ុយក្រែន” ។
ទោះយ៉ាងណាលោករដ្ឋមន្ត្រីបានប្រាប់ទូរទស្សន៍ TVP គ្រប់គ្រងដោយប្រទេសប៉ូឡូញថា ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Sky Saber នឹងមានរយៈពេលប៉ុន្មាននោះទេ ។

ប៉ុន្តែកន្លងមករដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បាននិយាយកាលពីខែកក្កដាថា ចក្រភពអង់គ្លេសនឹងដាក់ពង្រាយប្រព័ន្ធនេះនៅប្រទេសប៉ូឡូញក្នុងរយៈពេលមិនយូរជាង ៦ ខែនោះទេ ។
កងទ័ពអង់គ្លេសបានកាន់កាប់ និងប្រើប្រាស់ប្រព័ន្ធប្រឆាំងយន្តហោះ Sky Saber ថ្មីនៅចុងឆ្នាំ ២០២១ ពោលជាការជំនួសសម្រាប់កាំជ្រួចមីស៊ីល Rapier ដែលប្រើតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ខណៈកាលពីដើមឆ្នាំនេះ ចក្រភពអង់គ្លេសក៏បានយល់ព្រមផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី StarStreak ដល់អ៊ុយក្រែនផងដែរ ។

គួរបញ្ជាក់ថា ការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនៃសមត្ថភាពសម្ភារៈយោធារបស់អង្គការណាតូនៅក្នុងប្រទេសប៉ូឡូញ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ក្នុងគោលបំណងរារាំងសង្គ្រាមលុកលុយរបស់រុស្ស៊ីដែលអាចកើតមានគ្រប់ពេលវេលា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Zelensky ចុះហត្ថលេខាលើក្រឹត្យមួយមិនចរចាជាមួយលោក Putin
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


