ព័ត៌មានអន្ដរជាតិ
ចេញដំណើរមិនបានប៉ុន្មានវិនាទីផង យន្តហោះមួយគ្រឿងស្រាប់តែជ្រុះកង់
នៅក្នុងវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើល យន្តហោះ Boeing មួយគ្រឿង បានជ្រុះកង់មួយទម្ងន់ ១០០ គីឡូក្រាម ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីហោះឡើងនៅម៉ោង ០៩:០៩នាទីព្រឹកថ្ងៃពុធ។

កង់ បានជ្រុះចេញពីយន្តហោះដឹកទំនិញ Dreamlifter ក្រោយចេញដំណើរនៅឯអាកាសយានដ្ឋាន Taranto ក្នុងប្រទេសអ៊ីតាលីឆ្ពោះទៅទីក្រុង Charleston នៃរដ្ឋ South Carolina សហរដ្ឋអាមេរិក។

ក្រោយមក កង់យន្តហោះ ត្រូវបានគេរកឃើញនៅក្នុងចម្ការទំពាំងបាយជូរក្បែរនោះ ខាងក្រៅបរិវេណអាកាសយានដ្ឋាន នៅភាគខាងត្បូងប្រទេសអ៊ីតាលី។

ទោះបីជាមានបញ្ហាក៏ដោយ ជើងហោះហើរ N718BA របស់ក្រុមហ៊ុនអាកាសចរណ៍ Atlas Air មួយនេះ បានចុះចតដោយសុវត្ថិភាពនៅសហរដ្ឋអាមេរិក។

មិនមានការបញ្ជាក់ទេថាតើ មានមនុស្សប៉ុន្មាននាក់ជិះក្នុងយន្តហោះនេះ។

ក្រុមអ្នកស៊ើបអង្កេតមកពីទីភ្នាក់ងារជាតិសម្រាប់សុវត្ថិភាពហោះហើរ (ANSV) កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ហើយនឹងសម្រេចចិត្តថាតើ ត្រូវបើកការស៊ើបអង្កេតជាផ្លូវការឬក៏យ៉ាងណា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


