ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនយន្តហោះចម្បាំង ទៅស្ទាក់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី នៅជិតរដ្ឋអាឡាស្កា (មានវីដេអូ)
ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងរបស់អាមេរិក ត្រូវបានបញ្ជូនដើម្បីទៅស្ទាក់ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿង ដែលបានហោះមកជិតរដ្ឋ អាឡាស្កា។

NORAD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី១៨ខែតុលាថា យន្តហោះទម្លាក់គ្រាប់បែកធុន Tu-95 Bear-H ត្រូវបានស្ទាក់ កាលពីថ្ងៃចន្ទ បន្ទាប់ពីហោះចូល និងធ្វើប្រតិបត្តិការនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសអាឡាស្កា (ADIZ)។
ថ្វីបើយន្តហោះរុស្ស៊ី មិនបានចូលទៅក្នុងដែនអាកាសអធិបតេយ្យរបស់អាមេរិក ឬកាណាដាក៏ដោយ ប៉ុន្តែ NORAD និយាយថា ខ្លួនបានរកឃើញ តាមដាន កំណត់អត្តសញ្ញាណជាវិជ្ជមាន និងស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក នៅពេលពួកគេស្ថិតក្នុង ADIZ។

រឿងនេះកើតឡើងចំពេលដែល ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។
ភាពតានតឹងនៅតែមានកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ជុំវិញការលុកលុយរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


