ព័ត៌មានអន្ដរជាតិ
ថៃ ហាមមិនឲ្យជនជាតិអង់គ្លេសចូលប្រទេសក្រោយរកឃើញមនុស្សមួយគ្រួសារមានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មី
ក្រសួងសុខាភិបាលនឹងស្នើឲ្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩បញ្ឈប់ការចូលរបស់ភ្ញៀវទេសចរអង់គ្លេសមកក្នុងប្រទេសនេះបន្ទាប់ពីវីរុសកូរ៉ូណាបម្លែងខ្លួប្រភេទថ្មី B117 ត្រូវបានរកឃើញលើជនជាតិអង់គ្លេស៤នាក់ដែលចូលប្រទេសថៃកាលពីថ្ងៃទី២១ខែធ្នូ។

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងលោក Opas Karnkawinpong បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកដំណើរទាំងអស់ដែលជិះយន្ដហោះជាមួយអ្នកទាំង៤និងអ្នកដែលបានទាក់ទងជាមួយពួកគេត្រូវបានរកឃើញទីតាំងនិងធ្វើតេស្តហើយមិនមានឆ្លងវីរុសនេះទេ។
ស្របពេលជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Opas បានទទូចដល់សាធារណជនកុំឲ្យភ័យស្លន់ស្លោ។

លោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា អ្នកជំងឺអង់គ្លេសទាំងបួននាក់គឺជាគ្រួសារតែមួយមកពីតំបន់ Kent។ ពួកគេត្រូវបានគេដាក់នៅក្នុងបន្ទប់សម្ពាធអវិជ្ជមានរបស់មន្ទីរពេទ្យដើម្បីការពារការឆ្លងហើយនឹងមិនត្រូវអនុញ្ញាតឲ្យចេញទេរហូតដល់មន្រ្តីពេទ្យធ្វើតេស្តនិងបញ្ជាក់ថា ពួកគេលែងមានហានិភ័យនៃជំងឺកូវីដ១៩ទៀតហើយ។

លោកវេជ្ជបណ្ឌិត Yong បន្តថា មជ្ឈមណ្ឌលបាននិងកំពុងប្រមូលទិន្នន័យហ្សែនពីអ្នកជំងឺកូវីដសម្រាប់ការស្រាវជ្រាវ។ ប្រជាជនថៃមិនចាំបាច់មានការព្រួយបារម្ភនោះទេប៉ុន្តែបានព្រមានថា អាជ្ញាធរត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះភ្ញៀវទេសចរអង់គ្លេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


