ព័ត៌មានអន្ដរជាតិ
ព្យុះត្រូពិក Nalgae សម្លាប់មនុស្ស ១៣នាក់ នៅហ្វីលីពីន
ការបាក់ដី និងទឹកជំនន់ បានសម្លាប់មនុស្សចំនួន១៣នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះត្រូពិក Nalgae បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន។
ជំនន់ទឹកភ្លៀងពេញមួយយប់ បានវាយប្រហារសហគមន៍ជនបទជុំវិញទីក្រុង Cotabato ដែលមានប្រជាជនប្រមាណ ៣០០ ០០០ នាក់។
លោក Naguib Sinarimbo អ្នកនាំពាក្យនិងជាប្រធានភ្នាក់ងារការពារជនស៊ីវិលសម្រាប់រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ AFP ថា មនុស្ស៧នាក់បានបាត់ខ្លួន។ អ្នកស្លាប់១០នាក់ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺស្ថិតនៅទីប្រជុំជន Datu Blah Sinsuat លើកោះ Mindanao។
ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពមនុស្ស ៣នាក់ផ្សេងទៀតនៅក្នុងទីក្រុង Datu Odin Sinsuat។
ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមតាំងពីល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ក្រីក្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមមូស្លីម បន្ទាប់ពីការបះបោរប្រដាប់អាវុធផ្តាច់ខ្លួនរយៈពេលជាច្រើនទសវត្សរ៍។
គួរបញ្ជាក់ថា ព្យុះត្រូពិក Nalgae បានឆ្ពោះដំណើរទៅភាគខាងជើងប្រទេសហ្វីលីពីន ជាកន្លែងដែលការិយាល័យការពារស៊ីវិល និយាយថា មនុស្សជិត ៥០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដី។
ជាមធ្យម ព្យុះចំនួន២០ បានវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្ស និងសត្វពាហនៈ ហើយបំផ្លាញកសិដ្ឋាន ផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន ថ្វីបើភាគខាងត្បូងប្រទេសនេះ កម្រនឹងរងគ្រោះក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


