ព័ត៌មានអន្ដរជាតិ
មនុស្ស ១០នាក់ បានស្លាប់ និងជាង ២០នាក់ រងរបួស ក្នុងហេតុការណ៍បំផ្ទុះ នៅប្រទេសអ៊ីរ៉ាក់
មនុស្ស ១០នាក់បានស្លាប់ និងជាង ២០នាក់បានរងរបួសនៅក្នុងការផ្ទុះមួយនៅភាគខាងកើតទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២ ។ នេះបើយោងតាមប្រភពពីសន្តិសុខ និងវេជ្ជសាស្ត្រនៅក្នុងប្រទេស។
ប្រភពពីសន្តិសុខបានឱ្យដឹងថា ហេតុកាណ៍នេះបានកើតឡើងនៅក្នុងយានដ្ឋានមួយក្បែរកីឡដ្ឋានបាល់ទាត់ និងហាងកាហ្វេ ដែលឧបករណ៍បំផ្ទុះបានតភ្ជាប់ទៅនឹងរថយន្ត ហើយនាំឱ្យមានការផ្ទុះធុងហ្គាសមួយទៀតដែលនៅជិតនោះ។ ដោយឡែកចំពោះជនរងគ្រោះភាគច្រើនគឺជាអ្នកស្ម័គ្រចិត្តលេងបាល់ទាត់នៅក្នុងកីឡដ្ឋានក្នុងសង្កាត់របស់ពួកគេ។
សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា ឡានដឹកហ្គាសមួយគ្រឿងបានផ្ទុះនៅក្នុងយានដ្ឋានមួយក្នុងទីក្រុងបាកដាដភាគខាងកើត ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ហើយកងកម្លាំងសន្តិសុខកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


