ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើង ប្រាប់មូលហេតុដែលខ្លួនប៉ុនប៉ងធ្វើឃាត អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន (មានវីដេអូ)
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ត្រូវបានគេបាញ់ចំស្មងជើងខាងស្តាំ នៅម៉ោង ៤:២១ នាទីល្ងាចថ្ងៃព្រហស្បតិ៍ (ពេលវេលានៅប៉ាគីស្ថាន) ខណៈដែលក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គាត់ រងការវាយប្រហារ។ យ៉ាងណាក្តី គាត់មិនគ្រោះថ្នាក់ដល់ជីវិតទេ។

គ្រូពេទ្យនិយាយថា មនុស្សសរុប១៤ នាក់បានរងរបួសក្នុងហេតុការណ៍នេះ ប៉ុន្តែអ្នកគាំទ្រម្នាក់របស់លោក Khan បានស្លាប់បន្ទាប់ពីត្រូវរបួសគ្រាប់កាំភ្លើង។
លោក Khan ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Lahore បន្ទាប់ពីការវាយប្រហារ ដែលកើតឡើងនៅទីក្រុង Wazirabad ចម្ងាយជិត ២០០គីឡូម៉ែត្រ ពីរដ្ឋធានី អ៊ីស្លាម៉ាបាដ។

អស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ លោក Khan បានដឹកនាំក្បួនតវ៉ាទៅកាន់ទីក្រុង អ៊ីស្លាម៉ាបាដ ដើម្បីទាមទារឲ្យមានការបោះឆ្នោតជាបន្ទាន់។
អត្តសញ្ញាណខ្មាន់កាំភ្លើងដែលប៉ូលិសចាប់ខ្លួនបាន មិនត្រូវបានគេបញ្ជាក់ឲ្យច្បាស់ឡើយ ហើយភ្លាមៗនេះ ក៏គ្មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវដែរ។

យោងតាមសម្តីខ្មាន់កាំភ្លើង, រូបគេចង់សម្លាប់លោក Khan ហើយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ ខ្មាន់កាំភ្លើងនិយាយថា លោក Khan កំពុងពង្វក់ប្រជាជន នាំប្រជាជនទៅរកផ្លូវខុស ហើយរូបគេមិនអាចទ្រាំបាន។ នេះជាហេតុផលនៅពីក្រោយការវាយប្រហារ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Khan ត្រូវបានផ្តួលរំលំក្នុងខែមេសាឆ្នាំនេះ តាមរយៈការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្តរបស់សភា។ ចាប់តាំងពីពេលនោះមក លោក Khan បានរៀបចំការប្រមូលផ្តុំនៅទូទាំងប្រទេស ដោយទាមទារឲ្យមានការបោះឆ្នោតមុនពេលកំណត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប៉ាគីស្ថាន អង្វរប្រជាជន ឲ្យបន្ថយផឹក តែ ដើម្បីជួយសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


