ព័ត៌មានអន្ដរជាតិ
តារាវិទូ រកឃើញអាចម៍ផ្កាយ ដែលនឹងហោះមកបុក ផែនដី (មានវីដេអូ)
ក្រុមតារាវិទូបានរកឃើញ អាចម៍ផ្កាយដែលគេឲ្យឈ្មោះថា “ឃាតកភពផែនដី” ដោយអាចម៍ផ្កាយនេះ ថ្ងៃណាមួយ អាចនឹងវាយប្រហារផែនដី។

អាចម៍ផ្កាយ 2022 AP7 ស្ថិតក្នុងចំណោមកញ្ចុំអាចម៍ផ្កាយជិតផែនដីថ្មីចំនួនបី (NEA) ដែលលាក់ខ្លួននៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្នុង។
ក្រុមតារាវិទូ ពិតជាពិបាកក្នុងការស្វែងរកអាចម៍ផ្កាយនៅក្នុងតំបន់នេះ ដោយសារតែពន្លឺដ៏ខ្លាំងរបស់ព្រះអាទិត្យ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចស្វែងរក NEA ទាំង៣បាន ដោយសារតែលក្ខខណ្ឌអំណោយផល ក្នុងអំឡុងពេលព្រះអាទិត្យអស្ដង្គត។

ក្នុងចំណោម NEA ទាំងបីដែលបានរកឃើញនោះ, អាចម៍ផ្កាយ 2021 LJ4 និង 2021 PH27 គឺស្ថិតនៅផ្នែកខាងក្នុងនៃគន្លងផែនដី។ ម្យ៉ាងវិញទៀត អាចម៍ផ្កាយ 2022 AP7 ដែលមានទទឹងប្រហែល ១.៥ គីឡូម៉ែត្រ មានគន្លងមួយដែលអាចដាក់វា ឲ្យស្ថិតនៅក្នុងផ្លូវហោះមកបុកផែនដីនៅថ្ងៃណាមួយ ថ្វីបើអ្នកវិទ្យាសាស្ត្រ មិនទាន់អាចបញ្ជាក់ច្បាស់ថានៅពេលណាក៏ដោយ។
លោក Scott S. Sheppard តារាវិទូនៅមន្ទីរពិសោធន៍ផែនដី និងភពនៃវិទ្យាស្ថានវិទ្យាសាស្ត្រ Carnegie និងជាអ្នកនិពន្ធអត្ថបទដែលពិពណ៌នាការងារនេះ បាននិយាយថា “ការស្រាវជ្រាវពេលព្រះអាទិត្យអស្ដង្គតរបស់យើង កំពុងរុករកអាចម៍ផ្កាយក្នុងគន្លងនៃភពផែនដី និងភពសុក្រ។ រហូតមកដល់ពេលនេះ យើងបានរកឃើញអាចម៍ផ្កាយដ៏ធំចំនួនពីរ ដែលស្ថិតនៅជិតផែនដី ជាមួយនឹងទំហំដែលយើងអាចហៅបានថា ឃាតកភពផែនដី”។

លោកបន្តថា “មកទល់បច្ចុប្បន្ន មានតែអាចម៍ផ្កាយដែលស្ថិតនៅគន្លងគោចររបស់ផែនដីទាំងស្រុងប្រហែល ២៥ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញ ព្រោះអ្នកវិទ្យាសាស្រ្តជួបផលលំបាកក្នុងការសង្កេតនៅជិតពន្លឺនៃព្រះអាទិត្យ”។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រអាចរកឃើញអាចម៍ផ្កាយទាំងនេះបាន ដោយប្រើកាមេរ៉ាថាមពលងងឹត ឬ “DECam” ដែលបំពាក់លើតេឡេស្កុប Víctor M. Blanco នៅមជ្ឈមណ្ឌលសង្កេតការណ៍អន្តរអាមេរិកាំង Cerro Tolo ក្នុងប្រទេសឈីលី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ អាចម៍ផ្កាយគ្រោះថ្នាក់ ទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមក ផែនដី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


