ព័ត៌មានអន្ដរជាតិ
លោក Zelensky នឹងអនុញ្ញាតឲ្យថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ G20 នៅ ឥណ្ឌូណេស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ពីការចូលរួមរបស់គាត់នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ តាមរយៈការថ្លែងសុន្ទរកថាក្នុងវីដេអូ ។

លោក Zelensky បាននិយាយនៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្ដាញ Twitter ថា “យើងកំពុងរៀបចំយ៉ាងសកម្មនូវសុន្ទរកថាដែលត្រូវថ្លែងនៅក្នុងកិច្ចប្រជុំ G20 ។ វាជាសប្ដាហ៍ដ៏សំខាន់ និងជាសប្តាហ៍ការទូតសម្រាប់អ៊ុយក្រែន ។ កិច្ចប្រជុំកំពូល G20 នឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយជំហររបស់យើងនឹងត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះ” ។
ប្រទេសឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅកោះបាលី ចាប់ពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ខណៈកាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូលនេះនោះទេ ហើយគណៈប្រតិភូរុស្ស៊ីនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ។

គណៈប្រតិភូរុស្ស៊ីបានមកដល់កោះបាលីកាលពីព្រឹកថ្ងៃអាទិត្យ ខណៈមុនពេលមកដល់ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការពង្រីករបៀបវារៈនៃ G20 ដោយរួមបញ្ចូលបញ្ហាសន្តិភាព និងសន្តិសុខគឺ “មិនអាចទទួលយកបាន” នោះទេ ហើយវាក៏ជាការបង្កើតការញុះញង់ចូលទៅក្នុងដែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ .
ស្របពេលជាមួយគ្នានេះ មេដឹកនាំពិភពលោកក៏នឹងមិនចូលរួមក្នុង “ការថតរូបគ្រួសារ” ជាផ្លូវការផងដែរ នៅពេលជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នេះ ដោយសារតែការមិនពេញចិត្តចំពោះវត្តមានរបស់រុស្ស៊ីនៅឯកិច្ចប្រជុំកំពូលនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មេដឹកនាំពិភពលោក នឹងមិនថតរូបជុំគ្នាទេ ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


