Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ ណាតូ នឹងស្លាប់ បើមិនបានប្រយុទ្ធគ្នា

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានអះអាងថា ការមានសត្រូវដើម្បីប្រយុទ្ធជាមួយ គឺជារឿងចាំបាច់សម្រាប់ការរស់រានរបស់អង្គការណាតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko

លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃចន្ទទី១៤ខែវិច្ឆិកានេះថា “ណាតូគឺជាប្រភេទអង្គការដែលមិនអាចរស់នៅ ដោយគ្មានសត្រូវបាននោះទេ។ ប្រសិនបើគ្មានសត្រូវទេនោះ អង្គការនេះនឹងស្លាប់ ជាក់ជាមិនខាន”។

អ្នកការទូតរូបនេះបន្ថែមថា “ការពង្រីករបស់ប្លុកនេះ ត្រូវបានជំរុញខ្លាំងណាស់ ដោយតម្រូវការក្នុងការប្រឆាំងប្រទេសនានា។ ​ពួកគេ​បាន​ប្រកាសថា ​អាស៊ីគឺ​ជា​តំបន់​នៃ​ផលប្រយោជន៍​របស់​សម្ព័ន្ធមិត្ត​ ហើយ​បាន​រុញ​តំបន់សិទ្ធិ​ការពាររបស់​ពួកគេ ​ទៅ​ព្រំដែន​ប្រទេស​ចិន​”។

លោក Grushko បន្តថា ជម្លោះនៅអ៊ុយក្រែន កើតចេញពីចេតនារបស់អង្គការណាតូ ក្នុងការទទួលយកទីក្រុងកៀវជាសមាជិកថ្មី ទាំងដែលមិនអើពើនឹងកង្វល់សន្តិសុខជាតិរបស់រុស្ស៊ី។

សម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានប្រកាសថា ការដាក់បញ្ចូលអ៊ុយក្រែនគឺជាគោលបំណងមួយរបស់ខ្លួនក្នុងឆ្នាំ២០០៨ ផ្គើនទៅនឹងការព្រមានរបស់ទីក្រុងមូស្គូដែលថា ទង្វើបែបនេះនឹងឆ្លងកាត់បន្ទាត់ក្រហម។

បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ក្នុងទីក្រុងកៀវ រដ្ឋាភិបាលអ៊ុយក្រែនថ្មីបានទម្លាក់គោលនយោបាយអព្យាក្រឹតភាពរបស់ប្រទេស ហើយនិយាយថា ការចូលរួមក្នុងអង្គការណាតូ គឺជាគោលដៅចម្បងរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អតីតមេបញ្ជាការរង អង្គការណាតូ អំពាវនាវឲ្យមានសង្រ្គាមត្រជាក់លើកទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម