ព័ត៌មានអន្ដរជាតិ
មីស៊ីលផលិតដោយរុស្ស៊ីធ្លាក់នៅប៉ូឡូញ សម្លាប់មនុស្ស២នាក់ តែក្រុងមូស្គូ បដិសេធ
ក្រសួងការបរទេសប៉ូឡូញ បាននិយាយនៅថ្ងៃពុធទី១៦ខែវិច្ឆិកានេះថា “មីស៊ីលផលិតដោយរុស្ស៊ី បានធ្លាក់នៅលើទឹកដីរបស់ខ្លួននាវេលាម៉ោង ១៥:៤០នាទី ដោយបានសម្លាប់មនុស្សចំនួន២នាក់នៅក្នុងភូមិ Przewodow”។

អ្នកនាំពាក្យក្រសួងការបរទេសលោក Lukasz Jasina បានបន្ថែមថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញ ត្រូវបានកោះហៅឲ្យមកពន្យល់លម្អិតភ្លាមៗ ជុំវិញឧប្បត្តិហេតុនេះ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ មិនបាននិយាយទេថាតើអ្នកណាជាអ្នកបាញ់មីស៊ីលនេះ ព្រោះភាគីទាំងពីរនៅក្នុងជម្លោះ សុទ្ធតែប្រើប្រាស់អាវុធដែលផលិតដោយរុស្ស៊ី។

ភូមិ Przewodow មានទីតាំងនៅព្រំដែនប៉ូឡូញជាប់អ៊ុយក្រែន ហើយស្ថិតនៅភាគខាងជើងទីក្រុង Lviv។
បន្ទាប់ពីសេចក្តីរាយការណ៍នេះ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយថា ប្រទេសរុស្ស៊ីមិនបានធ្វើការវាយប្រហារណាមួយប្រឆាំងនឹងគោលដៅនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែនទេ។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា បំណែកមីស៊ីលដែលត្រូវបានថតដោយប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញនៅកន្លែងកើតហេតុ គឺមិនមានជាប់ពាក់ព័ន្ធជាមួយអាវុធរុស្ស៊ីឡើយ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក Zelensky ប្រាប់មេដឹកនាំ G20 ថា “សង្គ្រាមត្រូវតែបញ្ចប់ ឥឡូវនេះ”
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


