ព័ត៌មានអន្ដរជាតិ
ធ្វើទស្សនកិច្ចលើកដំបូងនៅទីក្រុងកៀវ, លោក Sunak ប្រកាសកញ្ចប់ជំនួយ ៦០លានដុល្លារ ឲ្យអ៊ុយក្រែន
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃសៅរ៍ទី១៩ខែវិច្ឆិកា បានប្តេជ្ញាថាប្រទេសរបស់លោកនឹងឈរនៅខាងទីក្រុងកៀវ រហូតដល់អ៊ុយក្រែនឈ្នះ។

លោក Sunak បាននិយាយក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី Volodymyr Zelensky នៅទីក្រុងកៀវថា “ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីនិយាយថា ចក្រភពអង់គ្លេសនឹងបន្តឈរជាមួយអ្នក រហូតដល់អ៊ុយក្រែនទទួលបានសន្តិភាព និងសន្តិសុខដែលខ្លួនត្រូវការ និងសមនឹងទទួលបាន”។
ស្របពេលជាមួយគ្នានោះ មេដឹកនាំអង់គ្លេសរូបនេះ ក៏បានប្រកាសកញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០ លានដុល្លារផងដែរ។ លោក Sunak និយាយថា កញ្ចប់នោះរួមមាន កាំភ្លើងយន្តបាញ់យន្តហោះ ១២០ ដើម, រ៉ាដា និងឧបករណ៍ប្រឆាំងដ្រូន។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងកៀវ សម្រាប់មេដឹកនាំអង់គ្លេសថ្មី ដែលប្រទេសរបស់ពួកគេគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការវាយលុកកាលពីខែកុម្ភៈ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា លោក Zelensky បានសរសើរដំណើរទស្សនកិច្ចនេះថា មានអត្ថន័យ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ ប៉ូឡូញ មានព័ស្តុតាងដែលថា មីស៊ីលធ្លាក់នៅទឹកដីខ្លួន គឺជារបស់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


