ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សស្លាប់ និងរបួសក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូណេស៊ី កើនឡើងបន្ថែមទៀត
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការរញ្ជួយដីនៅកោះជ្វាខាងលិច។

ក្រុមមន្ត្រីបានបញ្ជាក់ថា អ្នកស្លាប់បានកើនឡើងដល់ ២៦៨ នាក់ហើយ ភាគច្រើនជាកុមារ ខណៈ១៥១នាក់នៅតែបាត់ខ្លួន និងជាង ១០០០ នាក់ទៀតរងរបួស។
ផ្លូវដែលខូច និងទំហំដ៏ធំនៃតំបន់រងគ្រោះ ជាហេតុធ្វើឲ្យពិបាកក្នុងការកំណត់ទីតាំង និងជួយជនរងគ្រោះ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា ផ្ទះចំនួន ២២០០០ខ្នង ត្រូវខូចខាត ហើយមនុស្សជាង ៥៨ ០០០ នាក់កំពុងជ្រកកោននៅតាមទីតាំងជាច្រើននៅក្នុងតំបន់។
គួរបញ្ជាក់ជាថ្មី គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំមួយកាលពីថ្ងៃចន្ទទី២១ខែវិច្ឆិកា ដែលបណ្តាលឲ្យមានការរអិលបាក់ដី ដែលបានកប់ភូមិទាំងមូលនៅជិតក្រុង Cianjur ភាគខាងលិចកោះជ្វា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចំនួនមនុស្សស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូណេស៊ី កើនដល់ ២៥២នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


