ព័ត៌មានអន្ដរជាតិ
ជនរងគ្រោះពីការរញ្ជួយដីនៅ ឥណ្ឌូណេស៊ី ជិត ៦ ម៉ឺននាក់ កំពុងត្រូវការជំនួយជាបន្ទាន់
អាជ្ញាធរឥណ្ឌូណេស៊ី កំពុងតស៊ូដើម្បីជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត និងផ្តល់ជំនួយដល់ជនជម្លៀសជិត ៦០,០០០ នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារខេត្ត West Java កាលពីថ្ងៃចន្ទ ។

អាជ្ញាធរគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦៨ នាក់ត្រូវបានស្លាប់ ហើយ ១៥១ នាក់នៅតែបាត់ខ្លួន និងមនុស្សជាង ១,០០០ នាក់បានរងរបួស ។
រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងព្យាយាមស្វែងរកមនុស្សដែលជាប់នៅក្នុងកម្ទេចកម្ទី ដោយសារតែការរំញ័រខ្លាំង ដែលបណ្តាលឲ្យមានការរអិលបាក់ដីជាច្រើនកន្លែងទៀត ។

ការរញ្ជួយដីជាង ១០០ កន្លែងនេះបានកើតឡើង បន្ទាប់ពីការរញ្ជួយដីដំបូងដែលបង្ខំឲ្យមនុស្សប្រហែល ៥៨,០០០ ត្រូវបានជម្លៀសចាកចេញ ។
ជាមួយគ្នានោះ អ្នករងគ្រោះជាច្រើននាក់ត្រូវបានគេទុកចោលដោយមិនមានការផ្គត់ផ្គង់ជំនួយជាង ២៤ ម៉ោង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លានេះ ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ី ចុះផ្សាយថា អ្នកជម្លៀសជិត ៦០,០០០ នាក់ត្រូវការអាហារ ភួយ និងក្រណាត់កន្ទបទារក ។ ប៉ុន្តែតំបន់ជាច្រើនផ្សេងទៀត មិនអាចផ្គត់ផ្គង់ទៅដល់ឡើយ ដោយសារតែការរអិលបាក់ដី ស្របពេលដែលអ្នកស្រុក Cianjur ប្រហែល ១០០ នាក់កំពុងប្រើបន្ទះប្លាស្ទិកដើម្បីសង់តង់ស្នាក់នៅជាបណ្តោះអាសន្ន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ចំនួនមនុស្សស្លាប់ និងរបួសក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូណេស៊ី កើនឡើងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


