ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ស្នើឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោក Trump និងមន្ត្រី៤៧នាក់ផ្សេងទៀត
ប្រទេសអ៊ីរ៉ង់បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Donald Trump និងមន្ត្រីសហរដ្ឋអាមេរិក៤៧នាក់ផ្សេងទៀតជាលើកទី២ជុំវិញការសម្លាប់ឧត្តមសេនីយ៍កំពូលរបស់ខ្លួនឈ្មោះ Qasem Soleimani កាលពីឆ្នាំមុនហើយបានស្នើសុំឲ្យប៉ូលិសអន្តរជាតិចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់ការចាប់ខ្លួនពួកគេ។

អ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក Gholamhossein Esmaili បាននិយាយកាលពីថ្ងៃអង្គារថា “សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការតាមរកនិងដាក់ទណ្ឌកម្មលើអ្នកដែលបញ្ជានិងប្រព្រឹត្តឧក្រិដ្ឋកម្មនេះ”។
ការស្នើសុំសេចក្តីជូនដំណឹងពណ៌ក្រហមគឺធ្វើឡើងចំខួបនៃការសម្លាប់លោក Soleimani នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr News បានឲ្យដឹងថា លោក Esmaili បានហៅលោក Trump ថាជា “ពិរុទ្ធជនដ៏សំខាន់” នៅក្នុងការសម្លាប់លោក Soleimani។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសអន្តរជាតិនិយាយថា ខ្លួនមិនពិចារណាលើសំណើរសម្រាប់សេចក្តីជូនដំណឹងពណ៌ក្រហមដែលត្រូវបានគេគិតថា ជំរុញដោយការព្រួយបារម្ភខាងនយោបាយឬយោធានោះទេ។

ទាំងសហរដ្ឋអាមេរិកនិងប៉ូលិសអន្តរជាតិបានច្រានចោលគំនិតនៃការធ្វើសកម្មភាពលើដីកាលើកដំបូងរបស់អ៊ីរ៉ង់កាលពីខែមិថុនាដែលដីកានោះបានចេញពាក់ព័ន្ធការចោទប្រកាន់ពីបទឃាតកម្មនិងសកម្មភាពភេរវកម្ម។
ប៉ុន្មានថ្ងៃមុននោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយថា អ៊ីរ៉ង់នឹងមិនទុកឲ្យអ្នកសម្លាប់លោក Soleimani នៅម្នាក់ឯងទេ។ លោកបន្ថែមថា ប្រធានាធិបតីនិងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់គាត់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ TRT World
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


