ព័ត៌មានអន្ដរជាតិ
លោក បៃដិន ចាំតែអង្គុយចរចាជាមួយ ពូទីន ប៉ុណ្ណោះ បើ រុស្ស៊ី ចង់បញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន លើកឡើងថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការអង្គុយនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើរុស្ស៊ីកំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។

លោក បៃដិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា “លោក ពូទីន កំពុងធ្វើបាប ក៏ដូចជាសម្លាប់លើប្រជាជនស៊ីវិលដ៏ឃោរឃៅក្នុងប្រទេសអ៊ុយក្រែន ដោយការទម្លាក់គ្រាប់បែកលើកន្លែងថែទាំទារក មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត ហើយវាពិតជាឈឺចាប់ណាស់” ។

លោក បៃដិន បានបញ្ជាក់ថា នៅក្នុងការពិគ្រោះយោបល់ជាមួយសមាជិកណាតូផ្សេងទៀត, លោកនឹងរីករាយក្នុងការអង្គុយជាមួយលោក ពូទីន ដើម្បីពិភាក្សា ក៏ដូចជាស្ដាប់ពាក្យពេជន៍របស់ប្រធានាធិបតីរុស្ស៊ីដែលមាននៅក្នុងចិត្តនិយាយចេញមក” ។
ប៉ុន្តែទោះជាយ៉ាងណា លោក បៃដិន បាននិយាយថា លោក ពូទីន មិនទាន់បង្ហាញការចាប់អារម្មណ៍ចំពោះការអត្ថាធិប្បាយនេះនៅឡើយទេ ខណៈមិនទាន់មានការរំពឹងទុកណាមួយនៃកិច្ចពិភាក្សា ដែលនឹងត្រូវបានធ្វើឡើងនាពេលខាងមុខនេះនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Xi Jinping ឲ្យបញ្ចៀសការឡើងកម្ដៅថែមទៀតក្នុងជម្លោះនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


