កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក្នុងមហាសាលប្រជាជន Great Hall នាទីក្រុងប៉េកាំង ខណៈក្នុងកិច្ចប្រជុំនោះលោក Xi បានប្រាប់លោក Michel ថា ប្រទេសចិននឹងសម្របសម្រួល ក៏ដូចជាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុប (EU) ។
ទន្ទឹមនោះប្រទេសចិនស្វាគមន៍ការចូលរួមរបស់ EU ក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលសម្រាប់ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងជាមួយនឹងយុទ្ធសាស្ត្រច្រកទ្វារសកលរបស់ EU ។
គួរបញ្ជាក់ថា លោក Charles Michel បានអញ្ជើញមកដល់ទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែធ្នូ ហើយលោករំពឹងថា នឹងជួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang និងលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិនៃប្រទេសចិន (NPC) ផងដែរ ៕