ព័ត៌មានអន្ដរជាតិ
FBI បើកការស៊ើបអង្កេតក្រុមហ៊ុនដាក់បន្ទះឈីបក្នុងខួរក្បាលរបស់លោក Elon Musk
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ពេលនេះ FBI អាមេរិក កំពុងធ្វើការស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាខួរក្បាល Neuralink របស់លោក Elon Musk ទាក់ទងនឹងសុខុមាលភាពរបស់សត្វដែលត្រូវបានយកមកពិសោធន៍ ។

អតីតបុគ្គលិក និងបច្ចុប្បន្នចំនួន ២០ នាក់នៃក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពបានប្រាប់ Reuters ថា បរិយាកាសកន្លែងការងារនៅក្នុងក្រុមហ៊ុនលោក Musk បានបង្ខំឲ្យបុគ្គលិកធ្វើការទាំងប្រញាប់ប្រញាល់ ដែលបង្កើតឲ្យមានកំហុសឆ្គងមិនចេះចប់ ពេលធ្វើតេស្តសាកល្បងលើសត្វ ដោយបណ្តាលឲ្យសត្វត្រូវរងទុក្ខ និងស្លាប់ជាច្រើនក្បាល ។
បើតាមរបាយការណ៍បង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៨ មក សត្វជាង ១,៥០០ ក្បាលរួមមាន ស្វា ជ្រូក ចៀម ត្រូវបានស្លាប់ អំឡុងពេលពិសោធន៍បច្ចេកវិទ្យា Neuralink ។

បុគ្គលិក Neuralink បានបញ្ជាក់ទៀតថា អ្នកវិទ្យាសាស្ត្រ បានធ្វើការវះកាត់ពិសោធន៍ខុសជាច្រើនដង និងមិនជោគជ័យលើសត្វជាច្រើនក្បាល ហើយសត្វទាំងនោះ ក៏ត្រូវបានគេយកទៅសម្លាប់ចោល ហើយនាំយកសត្វថ្មីមកពីសោធន៍ម្តងទៀត ។
ទោះបីជាមានបុគ្គលិកជាច្រើនរាយការណ៍ពីបញ្ហាសម្ពាធការងារក៏ដោយ ប៉ុន្តែលោក Musk ក៏ធ្លាប់និយាយប្រាប់អតីតបុគ្គលិកម្នាក់ថា លោកមិនចូលចិត្តប្រើសត្វសម្រាប់ការស្រាវជ្រាវឡើយ ហើយលោកចង់ឲ្យសត្វទាំងនោះ ក្លាយជាសត្វដែលរីករាយបំផុតនៅពេលនៅមានជីវិត ។
គួរបញ្ជាក់ថា នាពេលកន្លងមក ក្រុមហ៊ុន Neuralink ក៏ធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ម្តងរួចមកហើយពីការរំលោភបំពានសត្វ ។ ដោយកាលពីដើមឆ្នាំនេះ ក្រុមការពារសិទ្ធិសត្វមួយបានចោទប្រកាន់អ្នកស្រាវជ្រាវ Neuralink ថា បានដាក់ស្វាឲ្យ “រងទុក្ខយ៉ាងធ្ងន់ធ្ងរ” ខណៈពេលកំពុងធ្វើតេស្តការផ្សាំខួរក្បាល ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Yahoo
ចុចអាន ៖ រុស្ស៊ី កាន់តែរឹតបន្តឹងខ្លាំងលើអ្នកស្រលាញ់ភេទដូចគ្នា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


