ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី អនុម័តច្បាប់ហាមរួមភេទ មុនរៀបការ អ្នកល្មើសនឹងជាប់ពន្ធនាគារ
សភារបស់ប្រទេសឥណ្ឌូណេស៊ីបានអនុម័តច្បាប់ព្រហ្មទណ្ឌថ្មីមួយនៅថ្ងៃអង្គារនេះ ដែលនឹងដាក់ទោសការរួមភេទ មុនការរៀបអាពាហ៍ពិពាហ៍ ឲ្យជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ ។

ក្រៅពីការហាមមិនឲ្យរួមភេទ មុនការរៀបអាពាហ៍ពិពាហ៍, ច្បាប់ថ្មីនេះក៏នឹងហាមឃាត់ការប្រមាថប្រធានាធិបតី ឬស្ថាប័នរដ្ឋ ក៏ដូចជាការបង្ហាញទស្សនៈផ្ទុយនឹងមនោគមវិជ្ជារដ្ឋរបស់ឥណ្ឌូណេស៊ីផងដែរ ។
សមាជិកសភាលោក Bambang Wuryanto ដែលទាក់ទងនឹងសេចក្ដីព្រាងច្បាប់នេះបាននិយាយថា “សមាជិកសភាពទាំងអស់បានយល់ព្រមផ្ដល់សច្ចាប័នលើច្បាប់ថ្មីនេះ ហើយអាចនឹងត្រូវបានអនុម័តនៅដើមសប្ដាហ៍ក្រោយ” ។

ចំណែកសេចក្តីព្រាងច្បាប់ពីមុនត្រូវបានកំណត់ឲ្យអនុម័តនៅឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានពន្យារពេលវិញ បន្ទាប់ពីការតវ៉ាទូទាំងប្រទេស ដោយបានជំរុញឲ្យលោកប្រធានាធិបតី Joko Widodo ធ្វើអន្តរាគមន៍ផងដែរ ។
ឥណ្ឌូណេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេក្នុងពិភពលោកត្រូវបានគេមើលឃើញមានការកើនឡើងនៃការអភិរក្សសាសនាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ទន្ទឹមនោះ ច្បាប់ឥស្លាមតឹងរ៉ឹងត្រូវបានអនុវត្តរួចហើយនៅក្នុងផ្នែកខ្លះនៃប្រទេស រួមទាំងខេត្ត Aceh ជាពិសេសការទទួលទានគ្រឿងស្រវឹង និងល្បែងស៊ីសងគឺត្រូវបានហាមឃាត់ជាដាច់ខាត ។ ចំណែកការវាយដំជាសាធារណៈក៏កើតឡើងជាច្រើនផងដែរ ដោយសារតែការស្រឡាញ់ភេទដូចគ្នា និងការផិតក្បត់ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារកោះបាលី និងកោះជ្វា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


