ព័ត៌មានអន្ដរជាតិ
ចិនរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងកូវីដច្រើនបំផុតក្នុងរយៈពេល ៥ ខែ
ប្រទេសចិនបានរាយការណ៍អំពីការកើនឡើងនូវករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃច្រើនបំផុតក្នុងរយៈពេលជាង ៥ ខែ ខណៈដែលវាកើតឡើងនៅក្នុងខេត្ត Hebei ។
នៅថ្ងៃព្រហស្បតិ៍នេះគណៈកម្មការសុខភាពជាតិចិនបានរាយការណ៍ថា ខេត្ត Hebei កំពុងស្ថិតក្នុងសម័យសង្គ្រាម ខណៈដែលមានករណីឆ្លងចំនួន ៥១ ករណីក្នុងចំណោមករណីឆ្លងក្នុងស្រុកចំនួន ៥២ ករណី ។ ចំនួននេះបើប្រៀបធៀបទៅនឹង ២០ ករណីដែលត្រូវបានរាយការណ៍នៅក្នុងខេត្តនេះកាលពីលើកមុន ។

សរុបមកពេលនេះចិនដីគោកមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៦៣ ករណីបើប្រៀបធៀបនឹងរបាយការណ៍កាលពីមុនចំនួន ៣២ ករណីដែលជាការកើនឡើងនូវករណីឆ្លងធំបំផុតចាប់តាំងពីថ្ងៃទី ៣០ ខែកក្កដាដែលមានករណីឆ្លងចំនួន ១២៧ ករណី ។
ចំណែកចំនួនអ្នកជំងឺមិនមានរោគសញ្ញាដែលបានឆ្លងវីរុស SARS-CoV-2 ក៏បានកើនឡើងដល់ ៧៩ ករណីពី ៦៤ ករណី ។
ទន្ទឹមនោះអាជ្ញាធរនៅទីក្រុង Shijiazhuang រដ្ឋធានីរបស់ Hebei ដែលជាកន្លែងដែលមានករណីឆ្លងថ្មីភាគច្រើនបានបើកការធ្វើតេស្តទ្រង់ទ្រាយធំ និងហាមឃាត់ការប្រមូលផ្តុំដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគនេះ ។

បន្ថែមពីនេះអ្នកធ្វើដំណើរត្រូវតែបង្ហាញលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលឡើងជិះរថភ្លើង ឬយន្តហោះនៅក្នុងខេត្ត ។
គួរបញ្ជាក់ថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ ១៩ នៅប្រទេសចិនដីគោកចាប់តាំងពីមានការផ្ទុះឡើងដំបូងនៅទីក្រុងអ៊ូហានកាលពីចុងឆ្នាំ ២០១៩ មានចំនួន ៨៧,២៧៨ ករណី ខណៈចំនួនអ្នកស្លាប់មាន ៤,៦៣៤ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ កាន់តែក្តៅ! លោក ស៊ី ចេញបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


