ព័ត៌មានអន្ដរជាតិ
មេខ្លោងធ្វើរដ្ឋប្រហារនៅអាល្លឺម៉ង់ មានគម្រោងសម្លាប់ អធិការបតី (មានវីដេអូ)
កាសែត New York Times បានរាយការណ៍ថា ជីវិតរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប៉ូលិសមិនបានរារាំង ការរៀបចំរដ្ឋប្រហារដោយក្រុម “Citizens of the Reich” ទេនោះ។

បន្ទាប់ពីការវាយឆ្មក់ទ្រង់ទ្រាយធំនៅក្នុងតំបន់ជាច្រើន ទូទាំងប្រទេសកាលពីសប្តាហ៍មុន វាបានបង្ហាញថា ក្រុមនេះបានស្តុកទុកអាវុធ ហើយគ្រោងនឹងសម្រុកចូលសភា។
នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃអង្គារទី១៣ខែធ្នូ New York Times បានលើកឡើងប្រភពពីមន្ត្រីបីនាក់ ស្និទ្ធិនឹងការស៊ើបអង្កេតដែលបានអះអាងថា ឯកសារដែលបានរកឃើញនៅក្នុងបរិវេណដែលជាកម្មសិទ្ធិរបស់អ្នកសមគំនិតបង្ហាញថា ក្រុមនេះមានបំណងសម្លាប់លោក Scholz។

ក្នុងចំណោមឯកសារដែលរឹបអូសបាន ត្រូវបានគេរាយការណ៍ថា មានកិច្ចព្រមព្រៀងជាង១០០ ដែលបានស្បថដោយប្រទេសហត្ថលេខីសម្ងាត់លើផែនការទាំងនេះ។
យោងតាមប្រភពពី New York Times ការវាយឆ្មក់នេះ បានរកឃើញអាវុធចំនួន៤០ដើម ហើយអាជ្ញាធរសង្ស័យថា អាវុធជាច្រើនទៀតអាចលាក់នៅក្នុងឃ្លាំងសម្ងាត់។

ជាងនេះទៅទៀត មេខ្លោងដែលគេចោទថាជា Heinrich ទី១៣ ដែលនឹងចូលកាន់តំណែងក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើរដ្ឋប្រហារបានជោគជ័យ ត្រូវបានគេរាយការណ៍ថា បានព្យាយាមបង្កើតទំនាក់ទំនងជាមួយស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Leipzig។
គួរបញ្ជាក់ថា សមាជិកក្រុមនេះចំនួន២៣នាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំង ខណៈ៣១នាក់ទៀត ស្ថិតក្រោមការស៊ើបអង្កេត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាល្លឺម៉ង់ ចាប់បាន ក្រុម ភេរវករ ស្តាំ និយម ដែលគ្រោង ធ្វើរដ្ឋប្រហារ ផ្ដួលរំលំ រដ្ឋាភិបាល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


