Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា មានតែប្រទេស ២ ប៉ុណ្ណោះដែលអាចបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីដ៏ល្បីល្បាញលោក Dmitri Trenin បាននិយាយថា មានតែមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចផ្តល់ដំណោះស្រាយបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ។

លោក Dmitri Trenin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Trenin បានចង្អុលបង្ហាញថា មានរឿងមួយដែលលោកប្រធានាធិបតី Vladimir Putin តែងតែចង់បាន គឺការយល់ព្រមពីសហរដ្ឋអាមេរិកចំពោះភាពស្របច្បាប់នៃផលប្រយោជន៍ជាតិរបស់រុស្ស៊ី ហើយបើមានរឿងបែបនេះមែន, ​មនុស្ស​ ២ ​នាក់​ដែល​អាច​ផ្តល់​ដំណោះ​ស្រាយបញ្ចប់ជម្លោះគឺ ម្នាក់​នៅ​ទីក្រុង​មូស្គូ និង​ម្នាក់​ទៀត​នៅ​ក្រុង​វ៉ាស៊ីនតោន ។

លោក Trenin ដែលធ្លាប់ផ្ដល់ប្រឹក្សាលើកិច្ចការបរទេសដល់រដ្ឋបាលរបស់លោក Putin បាននិយាយទៅកាន់សារព័ត៌មាន NHK នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ចាប់តាំងពីផ្ទុះជម្លោះនេះមក ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​លោក​ខាង​លិច​បានដាំក្បាលចុះក្រោមយ៉ាងខ្លាំង ។

លោក​បាន​និយាយ​ថា បើ​ទោះ​ជា​អាមេរិក​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រយុទ្ធនេះ​ក៏ដោយ ក៏​ទាហាន​រុស្ស៊ី​ត្រូវ​បាន​​សម្លាប់​ដោយ​គ្រាប់​ផ្លោង និង​មីស៊ីល​របស់​អាមេរិក ហើយវា​ជា​សង្គ្រាម​ប្រូកស៊ី​រវាង​រុស្ស៊ី និង​អាមេរិក ។

លោក Trenin បានបង្ហាញថា ហានិភ័យនៃជម្លោះយោធាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ មិនអាចលុបបំបាត់បានទេ ដោយសារតែសមាជិកណាតូកំពុងប្រកាន់ជំហរអរិភាពប្រឆាំងនឹងរុស្ស៊ី ជាងអ្វីដែលពួកគេបានធ្វើក្នុងអំឡុងសង្គ្រាមត្រជាក់ទៅទៀត ។

លោក​បាន​កត់​សម្គាល់​ថា អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ គឺ​ជា​សង្គ្រាម​ដែល​ប្រៀប​បានទៅ​នឹង​សង្គ្រាម​លោក​លើក​ទី ១ ហើយបើ​រុស្ស៊ី​ចាញ់មែននោះ ប្រទេសនេះ​អាច​នឹង​លែង​មានអ្វីដែល​យើងឃើញនៅពេលនេះហើយ ហើយ​នឹង​បាត់បង់​អ្វីៗ​ទាំងអស់ ។

ជាចុងក្រោយលោក Trenin បាននិយាយថា ការពិភាក្សាទាំងអស់អំពីការចរចា និងបទឈប់បាញ់ គឺខ្វះការពិត ហើយការប្រយុទ្ធគ្នាប្រហែលជានឹងបន្តរយៈពេលជាច្រើនខែ ឬប្រហែលជា ២ ឆ្នាំទៀត ខណៈទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធផ្សេងទៀតពីលោកខាងលិចនឹងមិនបញ្ចប់សកម្មភាពយោធារបស់រុស្ស៊ីឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៤ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម