ព័ត៌មានអន្ដរជាតិ
ឆេះរោងចក្រកែច្នៃកាកសំណល់(អេតចាយ) ផ្អើលពលរដ្ឋក្នុងខេត្តឈុនបុរីទាំងយប់
ប្រទេសថៃ ៖ រោងចក្រកែច្នៃកាកសំណល់គ្រប់ប្រភេទដ៏ធំមួយប្រចាំខេត្តឈុនបុរី (អេតចាយ) ទៅជារបស់ប្រើប្រាស់ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បង្កជាហានិភ័យដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះយ៉ាងខ្លាំង ដោយសារតែផ្សែង និងកម្ទេចផេះ ហុយពាសវាលពាសកាលទៅតាមកម្លាំងខ្យល់ខ្លាំងពេក។

ហេតុការណ៍ នៃគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២២ នាទី យប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ត្រង់ចំណុចរោងចក្រ រីសៃខឹន ស្ថិតក្នុងឃុំបរវីន ស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ។

តាមការបញ្ជាក់ពីគេហទំព័រមួយចំនួនដែលបានបង្ហោះភ្លាមៗ បានឲ្យដឹងថា រោងចក្រនេះគឺជាកន្លែងកែច្នៃកាកសំណល់ និងរបស់ចាស់ៗគ្រប់ប្រភេទ (អេតចាយ) ទៅជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីលក់ទៅលើទីផ្សារវិញ។ រោងចក្រនេះមានទំហំធំនៅក្នុងចំណោមរោងចក្រមួយចំនួន ក្នុងប្រទេសថៃ ។

នៅហេតុការណ៍នោះដែរ គេសង្កេតឃើញថា មានរថយន្តពន្លត់អគ្គិភ័យមកពីតំបន់នានា ដែលនៅក្បែរខាង សរុបជាង ២០ គ្រឿង ក្នុងការជួយពន្លត់ និងទប់ស្កាត់កុំឲ្យរាលដាលទៅទីតាំងផ្សេងទៀត ហើយការពន្លត់នេះប្រើរយៈពេលរាប់ម៉ោងនៅតែមិនទាន់គ្រប់គ្រងស្ថានការណ៍បាន ដោយសារតែអណ្ដាតភ្លើង និងផ្សែងខ្លាំងពេក។ ដោយឡែក ចំនួនមនុស្សដែលគ្រោះថ្នាក់ និងការខាតបង់ យើងនៅមិនទាន់ទទួលបានរបាយការណ៍នៅឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


