ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឆាប់ៗ
ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូថា ប្រទេសរុស្ស៊ី ចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយថា រឿងនេះនឹងចៀសដំណោះស្រាយការទូត មិនរួចទេ។

លោក ពូទីនបានធ្វើការអត្ថាធិប្បាយបែបនេះ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូបៃដិន ជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅសេតវិមានហើយបានសន្យាថា អាមេរិក នឹងបន្តគាំទ្រអ៊ុយក្រែនដោយមិនងាករេ។
លោក ពូទីន លើកឡើងថា “គោលដៅរបស់យើងគឺមិនមែនដើម្បីបង្វិលជម្លោះយោធានោះទេ ប៉ុន្តែផ្ទុយទៅវិញដើម្បីបញ្ចប់សង្រ្គាមនេះ។ យើងនឹងខិតខំបញ្ចប់រឿងនេះ ហើយពិតណាស់ កាន់តែឆាប់កាន់តែល្អ”។

លោកពូទីនបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបាននិយាយច្រើនដងមកហើយ ការកើនឡើងនៃអរិភាព គឺនាំទៅរកការខាតបង់ដោយអយុត្តិធម៌”។
បើតាមការឲ្យដឹងពីរុស្ស៊ី, គឺអ៊ុយក្រែនទេដែលមិនព្រមពិភាក្សា ខណៈទីក្រុងកៀវ និយាយថា រុស្ស៊ីត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួន ហើយបោះបង់ចោលទឹកដីទាំងអស់ ដែលខ្លួនបានដណ្តើមយក ជាមុនសិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Alarabiya
ចុចអាន៖ លោក ពូទីន ពន្យល់ហេតុផល នៃការលុបចោលសុន្ទរកថាប្រចាំឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


