ព័ត៌មានអន្ដរជាតិ
ថៃចុះផ្សាយ MV ប្រវត្តិសាស្ត្របង្ហាញពីជីវិតរបស់ស្ត្រីទី១កម្ពុជា ក្នុងសម័យខ្មែរក្រហម
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា គ្រោងនឹងចេញផ្សាយខ្សែវីដេអូប្រវត្តិសាស្ត្រអំពីទុក្ខសោករបស់ស្ត្រីទី១កម្ពុជាក្នុងរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករានេះ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធវីដេអូចម្រៀងនៅសាលមហោស្របសន្និបាតចតុមុខក្នុងរាជធានីភ្នំពេញ ដែលវីដេអូចម្រៀងនេះផលិតដោយសមាគមសិល្បករខ្មែរ ដឹកនាំដោយនាយកគ្រប់គ្រងកម្មវិធីដ៏ល្បីមួយរូបរបស់កម្ពុជា គឺលោក ហ្វៃ សំអាង ដែលទទួលបានការគាំទ្រ (ឧបត្ថម្ភ) ក្នុងការថតពីលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ និងជាម្ចាស់ផលិតកម្ម Galaxy Navatra។

ខ្សែវីដេអូនេះបានរៀបរាប់អំពីទុក្ខសោកនិងការតស៊ូរបស់ស្ត្រីទី១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី នៅគ្រាដែលស្វាមីរបស់សម្តេច គឺនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ត្រូវចាកចេញពីភរិយាដើម្បីទៅបង្កើតកងកម្លាំងយោធាបណ្តេញពួកខ្មែរក្រហម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានឱ្យដឹងថា ការចេញផ្សាយវីដេអូចម្រៀងប្រវត្តិសាស្ត្រនេះ នឹងផ្សាយក្នុងពេលដំណាលគ្នានៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូរទស្សន៍ជាតិកម្ពុជា (ទទក) Fresh News Channel និងស្ថានីយ៍ទូរទស្សន៍បាយ័ន (BTV)៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


