ព័ត៌មានអន្ដរជាតិ
តើ ថៃ ដាក់វិធានការរឹតត្បិត កូវីដ លើអ្នកទេសចរមកពី ចិន ទេ?
រដ្ឋាភិបាលថៃនឹងមិនដាក់វិធានការរឹតត្បិតលើអ្នកដំណើរមកពីប្រទេសចិននោះទេ បើទោះបីជាចិនកំពុងផ្ទុះឆ្លងកូវីដនៅក្នុងប្រទេសសាជាថ្មីក៏ដោយ ។

រដ្ឋមន្ត្រីសុខភាពសាធារណៈថៃលោក Anutin Charnvirakul បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា ប្រទេសថៃមិនបានដាក់ការរឹតត្បិតកូវីដលើអ្នកទេសចរចិនចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ។
ថៃមិនបានស្នើសុំការធ្វើតេស្តអវិជ្ជមានលើអ្នកទេសចរចិនដែលមកដល់ប្រទេសនោះទេ ហើយគោលនយោបាយនេះក៏នឹងបន្តសម្រាប់អ្នកទេសចរមកពីប្រទេសផ្សេងទៀតផងដែរ ។

លោករដ្ឋមន្ត្រីបាននិយាយថា នេះគឺជាឱកាសមួយដើម្បីបើកសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញ និងសងការខាតបង់ដែលបានរងទុក្ខ ក្នុងអំឡុងពេល ៣ ឆ្នាំកន្លងមកនេះ ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៩ អ្នកទេសចរចិនជាង ១១ លាននាក់បានមកទស្សនាប្រទេសថៃ ពោលចំនួននេះគឺជិត ៣០ ភាគរយនៃភ្ញៀវទេសចរបរទេសដែលចូលមកប្រទេសនេះ ខណៈរដ្ឋាភិបាលថៃក៏បង្ហាញក្ដីសង្ឃឹមដែរថា ភ្ញៀវទេសចរចិននឹងជួយឲ្យឧស្សាហកម្មទេសចរណ៍ថៃរស់ឡើងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ