ព័ត៌មានអន្ដរជាតិ
អតីតមេទ័ព ណាតូ ព្យាករណ៍បទឈប់បាញ់នៅ អ៊ុយក្រែន
មន្ត្រីជាន់ខ្ពស់កងទ័ពអាល្លឺម៉ង់ និងជាអតីតមេបញ្ជាការរបស់អង្គការណាតូ គឺលោកឧត្តមសេនីយ៍ Hans-Lothar Domrose បានព្យាករណ៍ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងឈានទៅរកភាពជាប់គាំង ហើយបទឈប់បាញ់មួយចំនួននឹងកើតឡើងយ៉ាងយូរនៅពាក់កណ្ដាលឆ្នាំ ២០២៣ នេះ ។

លោក Domrose បានប្រាប់កាសែតអាល្លឺម៉ង់ Funke កាលពីពេលថ្មីនេះថា “ខ្ញុំរំពឹងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងមានការជាប់គាំងនៅរដូវក្តៅ នៅពេលភាគីទាំងពីរចាត់ទុកថា ការបន្តប្រយុទ្ធគ្នាគឺ លែងមានប្រយោជន៍ទៀតហើយ ដូច្នេះការចរចាបទឈប់បាញ់ នឹងកើតឡើងនៅចន្លោះខែកុម្ភៈ និងខែឧសភា” ។
អតីតឧត្តមសេនីយរូបនេះបានបញ្ជាក់ថា ទោះយ៉ាងណាវាមិនមានន័យថា សន្តិភាពពេញលេញនោះទេ ។ បទឈប់បាញ់ គឺតំណាងឲ្យការបាញ់ប្រហារត្រូវបញ្ឈប់ប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺ ការចរចា ប៉ុន្តែវាទំនងជានឹងចំណាយពេលយូរ ជាពិសេសគឺរកអ្នកសម្របសម្រួល” ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក អាល្លឺម៉ង់ រួមជាមួយនឹងប្រទេសលោកខាងលិចមួយចំនួនទៀត បាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនក្នុងកញ្ចប់ទឹកប្រាក់រាប់ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


