Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអឺរ៉ុបចំនួន ១១ សន្យាផ្ដល់ជំនួយមិនធ្លាប់មានដល់ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិ និងអ្នកតំណាងផ្សេងទៀតមកពីប្រទេសអឺរ៉ុបចំនួន ១១ បានសន្យានឹងផ្តល់ “កញ្ចប់ជំនួយមិនធ្លាប់មាន” ឲ្យយោធាអ៊ុយក្រែន ស្របពេលដែលប្រតិបត្តិការសឹករបស់រុស្ស៊ីអូសបន្លាយពេលជិត ១ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកតំណាង រួមទាំងមកពីចក្រភពអង់គ្លេស ប៉ូឡូញ និងប្រទេសបាល់ទិកទាំងបី ដែលបានជួបពិភាក្សាគ្នានៅរដ្ឋធានី Tallinn នៃប្រទេសអេស្តូនី បានចេញសេចក្តីថ្លែងការណ៍រួមបែបនេះ នៅមុនកិច្ចប្រជុំស្តីពីជំនួយយោធាសម្រាប់អ៊ុយក្រែនដែលប្រព្រឹត្តទៅក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ។

សេចក្តីថ្លែងការណ៍ដែលមានឈ្មោះថា “Tallinn Pledge” បានឲ្យដឹងថា ប្រទេសទាំង ១១ ជំរុញសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត “ធ្វើតាម និងរួមចំណែកផ្ដល់កញ្ចប់ជំនួយយោធាតាមការគ្រោងទុកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីបញ្ជូនទៅកាន់រដ្ឋាភិបាលទីក្រុងកៀវ” ។

ទន្ទឹមនោះ អេស្តូនី ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី បាន​សន្យា​ផ្តល់​កញ្ចប់​ជំនួយ​ដែល​មាន​តម្លៃ​ប្រហែល ១១៣ លាន​អឺរ៉ូ ឬ​ប្រហែល ១២២ លាន​ដុល្លារ រួម​ទាំង​កាំភ្លើង​ធំ និង​គ្រាប់​កាំភ្លើង​ផងដែរ ។

រដ្ឋាភិបាលអេស្តូនីនិយាយថា កញ្ចប់ថវិកាថ្មីនេះនឹងនាំមកនូវជំនួយយោធាសរុបរបស់ប្រទេស ដែលផ្ដល់ឲ្យអ៊ុយក្រែនឡើងដល់ទៅ ៣៧០ លានអឺរ៉ូ ឬច្រើនជាង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអេស្តូនី ។

ដោយឡែកក្រៅ​ពី​ប្រទេស​ទាំង ១១ ប្រទេស​ស៊ុយអែត​ក៏​បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយក្រែនផងដែរ ក្នុងទំហំទឹកប្រាក់ប្រហែល ៤១៦ លាន​ដុល្លារ ខណៈកញ្ចប់នេះរួមមានរថពាសដែកប្រយុទ្ធ CV90, ប្រព័ន្ធកាំភ្លើងធំ Archer និងអាវុធប្រឆាំងរថក្រោះជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ណាតូ ថា រុស្ស៊ី នឹងបើកការវាយលុកថ្មីលើ អ៊ុយក្រែន រយៈពេល ៣ ខែទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម