Connect with us

ព័ត៌មានអន្ដរជាតិ

ចិនប្រាប់ពេលវេលាដែលក្រុមអ្នកជំនាញរបស់ WHO ចូលមកស្រាវជ្រាវរកប្រភពដើមនៃវីរុសកូរ៉ូណា

បានផុស

នៅ

ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) នឹងមកដល់ប្រទេសចិននៅសប្តាហ៍នេះដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា បន្ទាប់ពីប្រទេសនេះរងការរិះគន់ពីស្ថាប័នសុខាភិបាល និងប្រទេសដទៃទៀតចំពោះការខ្វះតម្លាភាពជុំវិញការតាមដានប្រភពរបស់ភ្នាក់ងារបង្កជំងឺ ។

គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមអ្នកវិទ្យាសាស្ត្រនឹងមកកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៤ ខែមករា ។ ការបញ្ជាក់ពីកាលបរិច្ឆេទនេះកើតឡើង បន្ទាប់ពីមានការរិះគន់ដ៏កម្រមួយដោយអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ដែលបានសម្តែងការខកចិត្តកាលពីសប្តាហ៍មុនថា ប្រទេសចិនមិនទាន់បានផ្តល់ការអនុញ្ញាតចុងក្រោយសម្រាប់ការចូលរបស់អ្នកជំនាញនោះទេ ខណៈដែលអ្នកខ្លះបានចាប់ផ្តើមធ្វើដំណើរទៅទីនោះរួចទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

NHC បាននិយាយថា ការស៊ើបអង្កេតលើប្រភពដើមនៃវីរុសនឹងត្រូវបានធ្វើឡើងរួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រចិននៅពេលដែលក្រុមអង្គការសុខភាពពិភពលោកមកដល់ ។ វាមិនច្បាស់ទេថាអ្នកជំនាញខាងក្រៅនឹងត្រូវបានអនុញ្ញាតឲ្យទៅទស្សនាទីក្រុង អ៊ូហាន ជាកន្លែងដែលករណីឆ្លងជំងឺកូវីដ ១៩ បានចាប់ផ្តើមកើតឡើងលើបុគ្គលិកទីផ្សារម្ហូបអាហារនៅចុងឆ្នាំ ២០១៩ ។

បន្ទាប់ពីមានករណីឆ្លងជាច្រើនបានកើតឡើងនៅក្នុងកំពង់ផែចិន និងកម្មករស្តុកទំនិញត្រជាក់ ប្រទេសចិនកំពុងជំរុញលទ្ធភាពដែលថា វីរុសកូរ៉ូណាអាចចូលមកប្រទេសនេះតាមរយៈអាហារក្លាស្សេដែលនាំចូល ។

ដំណើរទស្សនកិច្ចរបស់ក្រុមសុខភាពពិភពលោក (WHO) បានស្ថិតនៅក្រោមការចរចាអស់រយៈពេលជាច្រើនខែ ហើយសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះគឺជាការបញ្ជាក់លើកដំបូងរបស់ប្រទេសចិនចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ។

ទន្ទឹមនោះការរិះគន់របស់លោក Tedros បានធ្វើឲ្យមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងកំពុងរារាំងកិច្ចប្រឹងប្រែងអន្តរជាតិដើម្បីតាមដានប្រភពនៃជំងឺរាតត្បាតដែលឥឡូវនេះបានសម្លាប់មនុស្សជាង ១.៩ លាននាក់ និងឆ្លងចំនួន ៨៨,៣៨៣,៧៧១ ករណីនៅទូទាំងពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ ចិនរឹតបន្ដឹងទីក្រុងចំនួនពីរ មុនថ្ងៃចូលឆ្នាំថ្មី

ចុចអាន ៖ កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម