ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ឲ្យ អាមេរិក យកពេលខ្វល់ពីបំណុលខ្លួនឯងជាមុនសិនទៅ
បន្ទាប់ពីអាមេរិកចង់ឲ្យចិនបន្ធូបន្ថយបំណុលនៅសំប៊ី ស្រាប់តែចិនចេញសារប្រាប់អាមេរិកវិញថា កុំចាំបាច់ខ្វាយខ្វល់ពីបំណុលប្រទេសផ្សេងអី គួរតែដោះស្រាយបញ្ហាបំណុលនៅក្នុងប្រទេសរបស់ខ្លួនជាមុនសិនទៅ ។
ស្ថានទូតចិននៅប្រទេសសំប៊ីបាននិយាយថា ការរួមចំណែកដ៏ធំបំផុតដែលសហរដ្ឋអាមេរិកអាចធ្វើចំពោះបញ្ហាបំណុលនៅខាងក្រៅប្រទេស គឺធ្វើសកម្មភាពលើគោលនយោបាយទទួលខុសត្រូវរូបិយវត្ថុ ដោះស្រាយបញ្ហាបំណុលរបស់ខ្លួន និងបញ្ឈប់ការបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសអធិបតេយ្យភាពផ្សេងទៀតក្នុងការដោះស្រាយបញ្ហាបំណុលរបស់ពួកគេ ។
ទន្ទឹមនោះ ចិនសង្ឃឹមថា លោកស្រី Janet Yellen ដែលជារដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អាចគ្រប់គ្រងបញ្ហានេះបានដើម្បីការពារអាមេរិកពីការខកខានកាតព្វកិច្ចរបស់ខ្លួន និងការពារឥណទានរបស់ប្រទេស ដោយសំដៅលើវិបត្តិហិរញ្ញវត្ថុដែលកំពុងកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន ជាហេតុធ្វើឲ្យអាមេរិកមានកំហុសឆ្គងលើបំណុលជាតិ ។
គួរបញ្ជាក់ថា មុននឹងលោកស្រី Yellen ធ្វើដំណើរទស្សនៈកិច្ចរយៈពេល១១ ថ្ងៃ ទៅកាន់ទ្វីបអាហ្វ្រិក លោកស្រី បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He នៅក្នុងប្រទេសស្វីស ទាក់ទងជាមួយនឹងបំណុលប្រទេសសំប៊ី ដែលចិនជាម្ចាស់ ២២ ភាគរយនៃបំណុលនោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


