ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ថា រដ្ឋាភិបាលលោក បៃដិន អាចនាំអាមេរិកទៅកាន់សង្រ្គាមលោកលើកទី៣
អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) រិះគន់រដ្ឋាភិបាលលោក បៃដិន ថាអាចនាំអាមេរិកទៅកាន់សង្គ្រាម ហើយលោកបានសន្យាដល់អ្នកគាំទ្ររបស់ខ្លួននៅរដ្ឋ South Carolina ថានឹងនាំមកនូវសន្តិភាពជូនអាមេរិក ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី នៅអាណត្តិក្រោយនេះ។

កាលពីថ្ងៃសោរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ត្រាំ បានទៅទស្សនកិច្ចរដ្ឋ New Hampshire និងរដ្ឋ South Carolina ដើម្បីស្វែងរកគាំទ្រ ក្នុងព្រឹត្តិការណ៍បោះឆ្នោតនាឆ្នាំ២០២៤ខាងមុខ។
តាមរយៈសន្ទរកថា អតីតប្រធានាធិបតីរូបនេះ ថ្លែងថា រដ្ឋាភិបាលរបស់លោក ចូ បៃដិន (Joe Biden) អសមត្ថភាព និងមានភាពទន់ខ្សោយ ដោយអាចនាំអាមេរិកទៅដល់សង្គ្រាមលោកលើកទី ៣។ ដូច្នេះ ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតីអាណត្តិថ្មី លោកនឹងនាំមកនូវសន្តិភាពឡើងវិញ។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើលោកជាប្រធានាធិបតី នោះនឹងគ្មានឱកាសនៃជម្លោះនៅអ៊ុយក្រែនឡើយ។
គួររំលឹកថា លោក ត្រាំ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក អាណត្តិឆ្នាំ២០២៤ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SPUTNIK
ចុចអាន៖ Joe Biden ឈ្នះកិច្ចព្រមព្រៀងជាមួយហូឡង់ និងជប៉ុន ទប់ស្កាត់នាំចេញបន្ទះឈីបទៅចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


