Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចង់ឲ្យប្រជាជនថៃ ធ្វើការពីផ្ទះ ខណៈខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ ទូទាំងប្រទេស 

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្យាករថា កម្រិតខ្យល់ពុល PM2.5 នឹងកើនឡើងពាសពេញប្រទេសនេះនៅថ្ងៃទី ២-៣ខែកុម្ភៈ។

PM2.5 ត្រូវបានគេដឹងថា ផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង និងសួត ក៏ដូចជាជំងឺមហារីកផងដែរ។ ក្រៅពីទីក្រុងបាងកក ខ្យល់ពុលក៏បានឈានដល់កម្រិតគ្រោះថ្នាក់ផងដែរនៅ Samut Prakan, Ayutthaya, Phetchabun, Kanchanaburi និង Pathum Thani។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធទី០១ខែកុម្ភៈថា “លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មានក្តីព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ជាពិសេសក្រុមដែលងាយរងគ្រោះ ហើយបានណែនាំឲ្យពួកគេពាក់ម៉ាស នៅពេលចាកចេញពីផ្ទះ និងដើម្បីចៀសវាងសកម្មភាពក្រៅផ្ទះរយៈពេលយូរ”។

លោក ប្រាយុទ្ធ ក៏បានជំរុញឲ្យភ្នាក់ងាររដ្ឋាភិបាល និងអាជីវកម្មនានា ពិចារណាពីវិធីសាស្រ្តធ្វើការពីផ្ទះផងដែរ ដើម្បីកាត់បន្ថយការបំពុលខ្យល់ពីចរាចរណ៍។

តាមការព្យាករណ៍របស់ TMD, ស្ថានភាពនឹងប្រសើរឡើង ចាប់ពីថ្ងៃសៅរ៍ទៅ នៅពេលខ្យល់បក់ខ្លាំង និងចាប់ផ្តើមបំបែកធាតុពុលក្នុងបរិយាកាស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ បាងកក ស្នើឲ្យបុគ្គលិកក្រុមហ៊ុនឯកជន ធ្វើការពីផ្ទះ ដោយសារទឹកលិចក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម