ព័ត៌មានអន្ដរជាតិ
មូលហេតុ ដែលគ្រោះរញ្ជួយដីនៅ តួកគី សម្លាប់មនុស្សច្រើនដល់ថ្នាក់នេះ (មានវីដេអូ)
មានកត្តាមួយចំនួន ធ្វើឲ្យការរញ្ជួយដីដ៏ខ្លាំងដែលវាយប្រហារប្រទេសតូកគី និងស៊ីរីកាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈបានសម្លាប់មនុស្សច្រើនដល់ថ្នាក់នេះ។ កត្តាទាំងនោះរួមមានពេលវេលា ទីតាំង និងសំណង់អន់ខ្សោយនៃអគារដែលបាក់រលំ។

គិតត្រឹមពេលនេះ មានមនុស្សរាប់ពាន់នាក់ហើយ ដែលត្រូវបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ក្នុងទីក្រុង Gaziantep ព្រំដែនស៊ីរី-តួកគី ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ខ្ទង់ម៉ឺនឯណោះ។
ការរញ្ជួយដីនេះ បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេងដោយសារតែថាមពលរបស់វា។ នេះគឺជាការរញ្ជួយដីខ្លាំងបំផុតដែលវាយប្រហារប្រទេសតួកគី ចាប់តាំងពីឆ្នាំ១៩៣៩មក ហើយបានវាយប្រហារនៅចំតំបន់ដែលមានប្រជាជនរស់នៅច្រើន។

ហេតុផលមួយទៀតគឺថា វាបានកើតឡើងនៅម៉ោង៤និង១៧នាទីព្រឹក ដែលមានន័យថា មនុស្សដែលកំពុងដេកលក់ ត្រូវជាប់គាំងនៅពេលដែលផ្ទះរបស់ពួកគេដួលរលំ។
Roger Musson សហការីស្រាវជ្រាវកិត្តិយសនៅអង្គការស្ទង់មតិភូមិសាស្ត្រអង់គ្លេស បានប្រាប់ AFP ថា សំណង់អគារនៅទីនោះ ក៏សាងសង់ឡើង ទាំងមិនមានលក្ខណៈគ្រប់គ្រាន់ សម្រាប់តំបន់ដែលងាយរងគ្រោះនឹងការរញ្ជួយដីដ៏ធំផងដែរ។

ម្យ៉ាងវិញទៀត នេះគឺជាតំបន់ដែលមិនមានការរញ្ជួយដីទ្រង់ទ្រាយធំអស់រយៈពេលជាង២០០ឆ្នាំមកហើយ ហើយក៏មិនមានសញ្ញាព្រមានណាមួយដែរ ដូច្នេះកម្រិតនៃការត្រៀមខ្លួនសម្រាប់តំបន់ គឺមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ។
គួរបញ្ជាក់ថា ប្រទេសតួកគីស្ថិតនៅក្នុងតំបន់រញ្ជួយដីសកម្មបំផុតមួយរបស់ពិភពលោក។ គ្រោះរញ្ជួយដីនៅតាមបណ្តោយស្នាមប្រេះនៃស្រទាប់ផែនដី North Anatolian ក្នុងតំបន់ Duzce ភាគខាងជើងប្រទេសតួកគីកាលពីឆ្នាំ១៩៩៩ បានសម្លាប់មនុស្សជាង១៧០០០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ មនុស្សស្លាប់ក្នុង មហាសោកនាដកម្មរញ្ជួយដីនៅតួកគីនិងស៊ីរី អាចឈានដល់ខ្ទង់ម៉ឺន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


