ព័ត៌មានអន្ដរជាតិ
អាមេរិក សាកល្បងមីស៊ីលនុយក្លេអ៊ែរ ផ្ញើសារទៅ ពិភពលោក
កងទ័ពអាកាសអាមេរិកបាននិយាយនៅថ្ងៃសៅរ៍ទី១១ខែកុម្ភៈថា ការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប Minuteman III (ICBM) កាលពីល្ងាចថ្ងៃសុក្រ គឺជាការសាកល្បងនៃការត្រៀមលក្ខណៈអាវុធនុយក្លេអ៊ែរ និងជាសារមួយទៅកាន់ពិភពលោក។

យោងតាមយោធា, មីស៊ីលដែលមានមូលដ្ឋានលើដីគោក ត្រូវបានបាញ់នៅម៉ោង១១យប់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងសកម្មភាពជាមួយគោលបំណងបង្ហាញថា កម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកគឺមានសុវត្ថិភាព សន្តិសុខ អាចទុកចិត្តបាន និងមានប្រសិទ្ធភាព។
មីស៊ីលនេះបានធ្លាក់នៅតំបន់ Kwajalein Atoll លើកោះ Marshall ចម្ងាយប្រហែល ៦៨០០ គីឡូម៉ែត្រពីទីតាំងបាញ់ចេញ។

ប្រធានទីបញ្ជាការវាយប្រហារសកលរបស់កងទ័ពអាកាសអាមេរិក ឧត្តមសេនីយ៍ Thomas Bussiere បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបាញ់សាកល្បងនេះ បង្ហាញពីគោលបំណងបេសកកម្មកំញើញរបស់យើងនៅលើឆាកពិភពលោក ដោយធានាដល់ប្រទេសជាតិ និងសម្ព័ន្ធមិត្តរបស់យើងថា អាវុធរបស់យើងមានសមត្ថភាព ហើយកងទ័ពអាកាសរបស់យើងបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងកិច្ចការពារសន្តិភាពនៅទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ”។

ការបាញ់បង្ហោះនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បង្ហាញមីស៊ីលអន្តរទ្វីប Hwasong-17 របស់ខ្លួន ហើយកងទ័ពអាកាសអាមេរិកបានបាញ់ទម្លាក់ បាឡុងចារកម្មរបស់ចិនដែលបានហោះឆ្លងកាត់តំបន់អាមេរិកខាងជើង។
គួរបញ្ជាក់ថា មីស៊ីលអន្តរទ្វីប Minuteman III បានចូលបម្រើការក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយដាក់បញ្ចូលក្នុងកម្លាំងនុយក្លេអ៊ែរមុខបី របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Biden ថា មីស៊ីល ដែលវាយប្រហារប៉ូឡូញ មិនទំនងជាបាញ់ចេញពី រុស្ស៊ី ទេ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


