ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី នឹងកាន់តែខ្លាំងជាងមុន បើបង្រួបបង្រួមជាមួយតំបន់ Donbass
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីនឹងកាន់តែខ្លាំងជាងមុនទៅទៀត ប្រសិនបើបង្រួបបង្រួមជាមួយនឹងតំបន់ Donbass ។

ការលើកឡើងបែបនេះរបស់លោក ពូទីន បានកើតឡើង អំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់សភាសហព័ន្ធរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ មុនខួបគម្រប់ ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ។
គួររំឭកថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។

ជាការឆ្លើយតប លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងរុស្ស៊ី ហើយថែមទាំងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ជាពិសេសកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក Joe Biden ក៏បានធ្វើដំណើរទៅកាន់ទីក្រុងកៀវដើម្បីបង្ហាញការគាំទ្របន្ថែមទៀតដល់លោក Zelensky ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រមុខស្ដីទីរដ្ឋ Donetsk ៖ ដំណើររបស់លោក Biden ទៅក្រុងកៀវ បង្ហាញថា អ្នកណាជាបងធំកាង អ៊ុយក្រែន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


