ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញស្រទាប់ផែនដីមានដល់ ៥ មិនមែន ៤ ទេ
តាំងពីដើមមក យើងដឹងត្រឹមថា ផែនដីគឺមានតែ ៤ ស្រទាប់ប៉ុណ្ណោះគឺ សំបក ស្រទាប់ ស្នូលខាងក្រៅ និងស្នូលខាងក្នុង ។ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញរកឃើញថា ភពផែនដីមានដល់ ៥ ស្រទាប់ឯណោះ ។

យោងតាមការស្រាវជ្រាវចុងក្រោយបង្អស់ ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសអូស្ត្រាលីបានអះអាងថា ភពផែនដីមានស្រទាប់ធំៗចំនួន ៥ មិនមែន ៤ នោះទេ ហើយស្រទាប់ទី ៥ នោះ គឺមានបាល់ដែកមួយ ដែលមានទំហំទទឹង ៦៤៤ គីឡូម៉ែត្រ ដោយស្ថិតនៅក្នុងស្នូលលោហៈរបស់ផែនដី ។

សម្រាប់ការស្រាវជ្រាវនេះដែរ លោក Thanh-Son Phạm អ្នកជំនាញផ្នែករញ្ជួយដីនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីក្នុងរដ្ឋធានីកង់បេរ៉ា បានប្រើប្រាស់សំណុំទិន្នន័យថ្មីដែលប្រមូលបានដោយការវាស់ស្ទង់រលករញ្ជួយដី ខណៈកត្តានេះហើយទើបជួយឲ្យពួកគេរកឃើញស្នូលខាងក្នុងដ៏អាថ៌កំបាំងមួយនេះបាន ។
លោក Pham បន្តពន្យល់ពីមូលហេតុដែលស្រទាប់នេះមិនត្រូវបានគេសង្កេតឃើញពីមុនមក ដោយសារវាមានលក្ខណៈស្រដៀងទៅនឹងស្នូលខាងក្នុង ដោយសារស្រទាប់ទាំងពីរនេះផ្សំឡើងពីលោហៈធាតុដែក-នីកែល លាយជាមួយនឹងបរិមាណដាននៃធាតុផ្សេងទៀត ។

ការស្រាវជ្រាវនេះ អ្នកជំនាញបានប្រើឧបករណ៍ដែលចាប់រលករំញ័រ ដើម្បីដឹងថា ស្នូលខាងក្នុងបំផុតដែលនៅជម្រៅជាង ១,៦០០ គីឡូម៉ែត្រ ត្រូវបានកំណត់លក្ខណៈ ។
ចំពោះការរកឃើញនេះ លោក Pham និយាយថា វាអាចផ្តល់ឲ្យអ្នកវិទ្យាសាស្ត្រនូវការយល់ដឹងកាន់តែច្បាស់អំពីដែនម៉ាញេទិចរបស់ផែនដី ដំណើរដែលវាវិវត្តន៍ និងផ្តល់នូវការយល់ដឹងថ្មីបន្ថែមទៀតដែលអាចកើតឡើងទាក់ទងជាមួយភពផ្សេងៗទៀត ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ថៃ នឹងហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទ នៅឆ្នាំ២០២៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


