ព័ត៌មានអន្ដរជាតិ
លោក Biden បដិសេធមិនបញ្ជូនយន្តហោះចម្បាំង F-16 ឲ្យ អ៊ុយក្រែន ឡើយ
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា សម្រាប់ពេលនេះលោកសូមបដិសេធការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែន ដោយសារតែបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងកៀវមិនត្រូវការយន្តហោះនេះនោះទេ ។

លោក Biden បាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួរ ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ ABC ថា “នៅពេលនេះ ខ្ញុំសូមបដិសេធមិនបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែននោះទេ ព្រោះលោកប្រធានាធិបតី Volodymyr Zelensky ត្រូវការរថក្រោះ កាំភ្លើងធំ និងខែលការពារដែនអាកាស រួមទាំងប្រព័ន្ធបាញ់រ៉ុកកែត HIMARS ផងដែរ” ។
ទន្ទឹមនោះ នៅពេលត្រូវបានសួរថាតើនេះមានន័យថា អាមេរិកបានច្រានចោលការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងកៀវនាពេលអនាគតដែរឬទេ លោក Biden បាននិយាយថា លោកមិនអាចទស្សន៍ទាយពីតម្រូវការការពារជាតិរបស់អ៊ុយក្រែនក្នុងរយៈពេលវែងនោះទេ ។

គួរបញ្ជាក់ថា អ៊ុយក្រែនក៏ទើបតែទទួលបានរថក្រោះប្រយុទ្ធខ្លារខិន Leopard 2 កញ្ចប់ដំបូងចំនួន ៤ គ្រឿងផងដែរពីសំណាក់ប្រទេសប៉ូឡូញ ពោលនៅចំថ្ងៃខួបគម្រប់ ១ ឆ្នាំនៃប្រតិបតិការសឹករបស់រុស្ស៊ីលើទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


