Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថា រុស្ស៊ី ទំនងជាអស់ស្តុកយន្តហោះដ្រូនរបស់ អ៊ីរ៉ង់ ហើយ

បានផុស

នៅ

ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា មិនមានរបាយការណ៍ណាមួយអំពីយន្តហោះដ្រូនវាយប្រហារដែលផលិតដោយអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ចាប់តាំងពីថ្ងៃទី ១៥ ខែកុម្ភៈមក ។

ការអះអាងរបស់ក្រសួងការពារជាតិអង់គ្លេសបានកើតឡើង ស្របពេលដែលការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​កើត​នៃ​អ៊ុយក្រែន​កំពុង​តែ​ផ្ទុះ​ឡើង ខណៈ​ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី ២ ​ហើយ ។

ទោះបីជាមានការលើកឡើងបែបនេះក៏ដោយ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើកងទ័ពអ៊ុយក្រែន និងឃ្លាំងអាវុធនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Donetsk និង Kharkiv ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម