ព័ត៌មានអន្ដរជាតិ
ទម្លាយវីដេអូ នៃការចាប់ជំរិតជនជាតិអាមេរិក៤នាក់ នៅ ម៉ិកស៊ិក
ជនជាតិអាមេរិកពីរនាក់ក្នុងចំណោមបួននាក់ដែលត្រូវបានចាប់ជំរិតនៅប្រទេសម៉ិកស៊ិកកាលពីសប្តាហ៍មុន ពេលនេះបានបាត់បង់ជីវិតហើយ ប៉ុន្តែ២នាក់ទៀតនៅរស់ ហើយបច្ចុប្បន្ន បានវិលត្រលប់ទៅសហរដ្ឋអាមេរិកវិញហើយ។

ពលរដ្ឋអាមេរិកចំនួន៤នាក់ ត្រូវបានក្រុមប្រដាប់អាវុធចាប់ជំរិត កាលពីថ្ងៃទី០៣ខែមីនា ខណៈបើកបរឆ្លងដែនពីរដ្ឋ Texas របស់អាមេរិក ចូលទៅក្នុងទីក្រុង Matamoros នៃរដ្ឋ Tamaulipas ភាគឦសានប្រទេសម៉ិកស៊ិក។
សាច់ញាតិ ប្រាប់សារព័ត៌មានអាមេរិកថា ពួកគេធ្វើដំណើរទៅទីនោះដើម្បីវះកាត់កែសម្ផស្ស។

FBI និយាយថា “ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលនៅរស់រានមានជីវិត បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការវាយប្រហារ”។ សេចក្តីថ្លែងការណ៍បន្ថែមថា ទីភ្នាក់ងារនេះនឹងធ្វើការជាមួយដៃគូអន្តរជាតិ និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ដើម្បីនាំអ្នកប្រព្រឹត្តការវាយប្រហារដ៏រន្ធត់ និងហិង្សានេះមកទទួលខុសត្រូវចំពោះមុខច្បាប់។
យោងតាមមន្ត្រីអាមេរិក អ្នកដែលស្លាប់មានឈ្មោះ Zindell Brown និង Shaeed Woodard ចំណែកអ្នករបួសមានឈ្មោះ Latavia “Tay” McGee និង Eric James Williams។

ក្នុងវីដេអូនៃហេតុការណ៍ចាប់ជម្រិតនេះ បានបង្ហាញថា ជនជាតិអាមេរិកទាំង៤ ត្រូវបានក្រុមបុរសប្រដាប់អាវុធធុនធ្ងន់ នាំឡើងរថយន្តភីកអាប់។
ស្ត្រីជនជាតិម៉ិកស៊ិកអាយុ៣៣ឆ្នាំម្នាក់ដែលឈរមើល ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុកាលពីថ្ងៃសុក្រមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចាប់ជនសង្ស័យ ៣ នាក់ ពីបទចាប់ជំរិតយកលុយ ៣០ ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


