ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រជុំជាមួយកងទ័ព ពិភាក្សាវិធានការត្រៀមធ្វើសង្គ្រាម (មានវីដេអូ)
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យទី១២ខែមីនាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបប្រជុំជាមួយគណៈកម្មការយោធារបស់បក្សកាន់អំណាច ដើម្បីពិភាក្សាអំពីវិធានការដើម្បីត្រៀមខ្លួនធ្វើសង្គ្រាម បញ្ជូនកងទ័ពទៅកាន់ការដ្ឋានសំណង់ទូទាំងប្រទេស ក៏ដូចជាការអភិវឌ្ឍជនបទផងដែរ។

កិច្ចប្រជុំលើកទីប្រាំ នៃគណៈកម្មការយោធាមជ្ឈិមទីប្រាំបីរបស់បក្សពលករកូរ៉េ (WPK) បានពិភាក្សា និងអនុម័ត ជំហានជាក់ស្តែងសំខាន់ៗ សម្រាប់ការប្រើប្រាស់វិធានការសង្រ្គាមរបស់កូរ៉េខាងជើង ដើម្បីដោះស្រាយជាមួយសកម្មភាពបង្កហេតុសង្រ្គាមរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលជិតឈានដល់បន្ទាត់ក្រហមហើយ។
សម័យប្រជុំនេះ ក៏បានពិភាក្សាអំពីភារកិច្ចរបស់កងទ័ពប្រជាជនកូរ៉េ (KPA) សម្រាប់ការពន្លឿនការអភិវឌ្ឍជនបទ ការកសាងតំបន់ និងការកសាងសង្គមនិយមដ៏អស្ចារ្យ ក៏ដូចជាការបញ្ជូន KPA ទៅកាន់ទីបញ្ជាការធំៗសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។
លោក គីម បានគូសបញ្ជាក់ថា កងទ័ពគួរតែក្លាយជាកម្លាំងជំរុញ និងជាគំរូក្នុងការសាងសង់ជនបទ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយម។

គួរបញ្ជាក់ជាថ្មី ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចាប់ផ្តើមសមយុទ្ធ Freedom Shield រយៈពេល១១ថ្ងៃនៅថ្ងៃទី១៣ខែមីនា ដែលជាការហ្វឹកហ្វឺនប៉ុស្តិ៍បញ្ជាការមានរយៈពេលយូរបំផុតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមជាមួយនឹងការធ្វើសមយុទ្ធទ្រង់ទ្រាយធំដាច់ដោយឡែក ដែលគេហៅថា Warrior Shield។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងមើលឃើញថា សមយុទ្ធរួមគ្នានៅជិតឆ្នេរសមុទ្ររបស់ខ្លួនគឺជាការត្រៀមលក្ខណៈសម្រាប់ការលុកលុយ ហើយបានព្រមានម្តងហើយម្តងទៀតចំពោះសម្ព័ន្ធមិត្តទាំង២នោះប្រឆាំងនឹងភាពតានតឹងដែលកំពុងកើនឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Urdupoint
ចុចអាន៖ ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានអាមេរិក ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល២ថ្ងៃជាប់គ្នា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


