ព័ត៌មានអន្ដរជាតិ
សារព័ត៌មានបរទេស ឃ្លាំមើលករណីស៊ើបអង្កេតលើលោក ភីថា ទាក់ទិនការកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ
ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅតែបន្តឃ្លាំមើលពីវឌ្ឍនភាពនយោបាយថៃ ជាពិសេសលើករណីរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) ដែលកំពុងត្រៀមស៊ើបអង្កេតករណីរបស់លោក ភីថា លីមចារ៉ើនរ៉ាត់ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ថាតើអាចនឹងល្មើសច្បាប់បោះឆ្នោតឬយ៉ាងណា ដោយសារតែលោកការកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ (ITV) ។

បើទោះជាគណបក្សចលនាឆ្ពោះទៅមុខ ទទួលបានសំឡេងឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតថ្មីៗកន្លងទៅនេះ ហើយលោក ភីថា បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីថ្មីក៏ដោយ ប៉ុន្តែផ្លូវឈានទៅរកការបង្កើតរដ្ឋាភិបាលរបស់គណបក្សចលនាឆ្ពោះទៅមុខក៏ជួបប្រទះនឹងឧបសគ្គផងដែរ ។
យ៉ាងណាក៏ដោយ គណបក្សមួយនេះបានឆ្លងផុតឧបសគ្គមួយចំនួនធំហើយផងដែរ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា បញ្ហាដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បាននិងកំពុងត្រៀមក្នុងការស៊ើបអង្កេតនោះ គឺពាក់ព័ន្ធទៅនឹងការខ្វះលក្ខណៈសម្បត្តិរបស់លោក ភីថា ដើម្បីឈរឈ្មោះបោះឆ្នោតឬយ៉ាងណា?

ដោយសារតែការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែនៅតែបន្តឈរឈ្មោះបោះឆ្នោតបានរហូតដល់ចប់ដំណើរការបោះឆ្នោត ទាំងនេះ គឺជារឿងដែលអាចនឹងធ្វើឲ្យផ្លូវនយោបាយរបស់លោក ភីថា ដែលជាបេក្ខជននាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ អាចឈានដល់ផ្លូវបញ្ចប់បាន ។
ទាក់ទិននឹងរឿងរ៉ាវនេះដែរលោក ភីថា មិនបារម្ភអំពីបញ្ហានេះនោះទេ ដោយលោកអះអាងថា ភាគហ៊ុនដែលលោកបានផ្ទេរទៅឲ្យប្អូនរួចហើយនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមិនបានដំណើរការអាជីវកម្មដូចដែលបានចុះបញ្ជីអស់រយៈពេលជាយូរមកហើយ ។ ប៉ន្តែប្រសិនបើការស៊ើបអង្កេតរបស់ EC ឈានដល់ការប្រកាសសាលក្រមថា ប្រធានគណបក្សចលនាឆ្ពោះទៅមុខរូបនេះ មានទោសពិតដូចការចោទប្រកាន់មែននោះ នឹងត្រូវដកសិទ្ធិ ត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងត្រូវដកសិទ្ធិនយោបាយ ២០ ឆ្នាំ ។

ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Al Jazeera ក៏បានរាយការណ៍ដែរថា បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សចលនាឆ្ពោះទៅមុខ បានទទួលស្គាល់ថា លោកពិតជាបានទទួលភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ (ITV) ពីឪពុករបស់លោកប្រាកដមែន ប៉ុន្តែក្រុមហ៊ុននេះមិនបានដំណើរផ្សាយចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ និងបានបដិសេធថា លោកមិនបានប្រព្រឹត្តល្មើសអ្វីឡើយ ហើយគណបក្សចលនាឆ្ពោះទៅមុខក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Thai
ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


