Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តលោកពូទីន ព្រមានថា ភពផែនដីទាំងមូលនឹងទទួលបានមេរៀន បើអង់គ្លេស បញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូម ទៅ អ៊ុយក្រែន

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមីនា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្រមានថា ចក្រភពអង់គ្លេសនឹងឃើញការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច ដែលនឹងក្លាយជាមេរៀនសម្រាប់ភពផែនដីទាំងមូល ប្រសិនបើចក្រភពអង់គ្លេស ពិតជាបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅអ៊ុយក្រែនមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko (រូបថត៖ Shutterstock)

មេដឹកនាំ ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្ររបស់លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា រុស្ស៊ីនឹងសងសឹកចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្គត់ផ្គង់គ្រាប់ផ្ទុកជាតិវិទ្យុសកម្មដល់កងកម្លាំងអ៊ុយក្រែន។

លោកបន្តថា “យើងត្រូវថយមកវិញពីភាពឆ្កួតលីលានេះ។ ពេលដែលគ្រាប់ប្រភេទនេះផ្ទុះនៅទីតាំងរបស់កងទ័ពរុស្ស៊ី អ្នកនឹងឃើញការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច វានឹងក្លាយជាមេរៀនសម្រាប់ភពផែនដីទាំងមូល ដែលត្រូវរៀនសូត្រ”។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានអះអាងថា ផែនការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅកាន់ទីក្រុងកៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះជាមួយទីក្រុងមូស្គូបង្ហាញថា ការអះអាងរបស់លោកខាងលិចអំពីការយកចិត្តទុកដាក់ចំពោះសន្តិភាព និងអនាគតរបស់អ៊ុយក្រែន គឺជារឿងកុហកសុទ្ធសាធ។

លោកស្រីគូសបញ្ជាក់ថា “បន្ទាប់ពីចក្រភពអង់គ្លេស ប្រកាសពីផែនការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមដល់រដ្ឋាភិបាលក្រុងកៀវ គ្មានអ្វីត្រូវងឿងឆ្ងល់ទេថា ចេតនាច្បាស់ៗរបស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រផពអង់គ្លេស គឺចង់​ឃើញប្រទេស​អ៊ុយក្រែន ​ត្រូវ​បាន​កម្ទេច​ទាំង​ស្រុង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច ច្បាស់ជាចង់ឃើញអ៊ុយក្រែនខ្ទេចហើយ ទើបបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម