ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ថៃមានអ្នកស្លាប់ដោយសារកូវីដម្នាក់ និងឆ្លងថ្មី ២៣០ ករណី
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) របស់ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២៣០ ករណី និងអ្នកស្លាប់ថ្មីម្នាក់នៅថ្ងៃសៅរ៍នេះ ។
ករណីឆ្លងថ្មីទាំង ២៣០ ករណីនេះមាន ៨៣ ករណីឆ្លងក្នុងស្រុក ១២៦ ករណីពីការធ្វើតេស្តក្នុងសហគមន៍ ហើយ ២១ ករណីត្រូវបានរកឃើញលើអ្នកធ្វើចត្តាឡីស័ក ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បាននិយាយថា បុរសអាយុ ៦៧ ឆ្នាំដែលបានស្លាប់នោះរស់នៅទីក្រុងបាងកក ។ គាត់បានទៅកន្លែងកម្សាន្តមួយកន្លែងចំនួនពីរដងនៅថ្ងៃទី ២១ និងថ្ងៃទី ២៣ ធ្នូ ។ ហើយនៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែធ្នូគាត់បានធ្លាក់ខ្លួនឈឺដោយមានរោគសញ្ញាគ្រុនក្តៅ និងក្អក ។
បន្ទាប់ពីដឹងថាបុគ្គលិកនៅកន្លែងនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩ បុរសនោះបានទៅធ្វើតេស្តនៅថ្ងៃទី ២៩ ខែធ្នូ ។

អ្នកនាំពាក្យ CCSA បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ថាគាត់មានជំងឺរលាកសួត និងខ្សោយតំរងនោមធ្ងន់ធ្ងរ ហើយបានស្លាប់នៅថ្ងៃដដែលនោះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១,៦៨០ ករណី និងមានអ្នកស្លាប់ចំនួន ៧០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation / Bangkok Post
ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ បិទផ្សារមួយទៀតនៅថៃ ក្រោយទារកអាយុ ៣ ខែ និងអ្នកលក់តេស្តវិជ្ជមានកូវីដ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី