សុខភាព
ជំងឺហ្សែនកម្រម្យ៉ាង ធ្វើឲ្យកុមារមានរូបរាងស្រដៀងមនុស្សភពផ្កាយ
Hutchinson-Gilford Progeria គឺជាជំងឺហ្សែនដែលបង្កឱ្យរូបរាងកុមារចាស់ជាងវ័យនិងធ្វើឲ្យពួកគេមានអាយុជាមធ្យម ១៣ ឆ្នាំប៉ុណ្ណោះ ជំងឺនេះដែរមានឥទ្ធិពលលើមនុស្សម្នាក់ចំណោមមនុស្ស ២០ លាននាក់ ទើបគេចាត់ទុកវាជាជំងឺកម្រ ។

បើសិនកូនលោកអ្នកមានជំងឺ Hutchinson-Gilford គាត់នឹងបង្ហាញរោគសញ្ញានៅអាយុប្រហែល ១ ខួប ទោះបីកើតមកប្រក្រតីក៏ដោយ ហើយរោគសញ្ញាទាំងនោះមានដូចជា ៖
- ការលូតលាស់ផ្នែកកម្ពស់ និងទម្ងន់ចុះខ្សោយ
- បាត់បង់ខ្លាញ់ក្នុងខ្លួន
- ជ្រុះសក់
- មានសរសៃក្បាលច្បាស់
- ស្បែកជ្រីវជ្រួញ
- ភ្នែកលៀន
- មាត់ស្ដើង
- ដៃជើងស្វិត ។
ជំងឺ Hutchinson-Gilford បណ្ដាលមកពីការផ្លាស់ប្ដូរហ្សែន LMNA ដែលមានតួនាទីផលិតប្រូតេអ៊ីនជួយរក្សាភាពរឹងមាំរចនាសម្ព័ន្ធនៃស្នូលក្នុងកោសិកា ដូច្នេះភាពចាស់ជាងវ័យគឺជាលទ្ធផលនៃហ្សែន LMNA ខ្សោយ ។

អ្នកជំនាញមិនគិតថាវាជាជំងឺតំណពូជទេ ទោះបីជំងឺ Progeria ប៉ះពាល់ដល់ហ្សែនក៏ដោយ មានន័យថាកូនទីពីររបស់អ្នកអាចមិនមានជំងឺ Hutchinson-Gilford ដូចគ្នាឡើយ ។ ទន្ទឹមនេះជំងឺ Progeria មានពីរប្រភេទធំៗរួមមាន Hutchinson-Gilford, និង Werner syndrome ដែលកើតចំពោះមនុស្សពេញវ័យ ។

ក្នុងករណីគ្រូពេទ្យសង្ស័យថាកូនលោកអ្នកមានផ្ទុកជំងឺខាងលើគាត់នឹងពិនិត្យរាងកាយ ឬធ្វើតេស្តឈាមដើម្បីបញ្ជាក់ យ៉ាងណាជំងឺ Progeria មិនអាចព្យាបាលបានទេ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ជំងឺផ្លូវចិត្តម្យ៉ាងគិតថាស្អាតដាច់គេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែលង់ស្នេហ៍នឹងខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


